samsung-banner
adverise with khmeread

វាយ​ប្លន់​យក​កាបូប​លុយ​នៅ​រង្វង់​មូល​វត្តភ្នំ​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​

Untitled 1

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​នៃ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ កាលពី​វេលា​ម៉ោង​១១ ​យប់​ថ្ងៃទី​២​ ធ្នូ ​ឆ្នាំ២០១៦​ បន្ទាប់ពី​វាយ​បុរស​ម្នាក់​ប្លន់​យក​កាបូប​លុយ​ជាង ​៦០០ ​ដុល្លារ នៅ​ចំណុច​ខាងជើង​រង្វង់​មូល​វត្តភ្នំ ភូមិ​១០ សង្កាត់​វត្តភ្នំ ​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សើ​រី គី​រី​ន ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​ជនជាតិខ្មែរ​អ៊ិ​ស្លាម​មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ភូមិក ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​ ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើហិង្សា​វាយយក​កាបូប​លុយ​នៅ​ចំណុច​ខាងជើង​រង្វង់​មូល​វត្តភ្នំ​ ភូមិ​១០​ សង្កាត់​វត្តភ្នំ ​ខណ្ឌដូនពេញ។​

    វត្ថុតាង​ចាប់យក​បាន​មាន​កាបូប​លុយ​មួយ​មាន​លុយ​ចំនួន​ ៦៣០​ ដុល្លារ​ត្រូវបាន​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​។ ជនរងគ្រោះ​ឈ្មោះ​ ហ៊រ ពុទ្ធា​រិ​ទ្ធ​ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ​វិ​រៈ ​ប៊ុន​ឋាន ​ដឹក​អ្នក​ទេសចរណ៍​មាន​ទីលំនៅ​ផ្ទះ​លេខ​៨ ​អាគារ​បូរី​កីឡា​ សង្កាត់​វាលវង់ ​ខណ្ឌ៧​មករា ​រាជធានី​ភ្នំពេញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់