តាមរក​យូរហើយ​ទើប​ឃើញ​! ៩ វិធី​នេះ​អនុវត្ត​ទៅ​ធានា​សន្សំសំចៃ​ប្រេង​រថយន្ត ពេល​បើកបរ​

    ​១. បន្ថយល្បឿន​
​    ​វិធី​ដ៏​ល្អ​បំផុត​ក្នុងការ​សន្សំសំចៃ​ប្រេង គឺ​បន្ថយល្បឿន​មក​ល្បឿន​ធម្មតា​តាម​សម្រួល​។ ប្រសិនបើ​អ្នកបង្កើន​ល្បឿន ប្រព័ន្ធ​សន្សំសំចៃ​ប្រេង​នឹង​ថយចុះ​។​

​    ​២. ពិនិត្យ​សម្ពាធ​កង់​រថយន្ត
​    ​ជាធម្មតា​កង់​រថយន្ត​តែងតែ​បាត់បង់​ខ្យល់​ទៅតាម​ពេលវេលា​របស់​វា (​ប្រហែលជា ១ អ៊ី​ញ​ការ៉េ (psi) ក្នុង​មួយខែ​) និង តាម​សីតុណ្ហភាព (១ ផោន​ក្នុង​មួយ​អ៊ី​ញ​ការ៉េ (psi) រៀងរាល់​ការធ្លាក់ចុះ ១០ ដឺ​ក្រេ​)​។ នៅ​ផ្ទៃ​សំប៉ែត​នៃ​កង់​ដែល​ប៉ះ​កកិត​ជាមួយនឹង​ថ្នល់ វា​ត្រូវ​ការដុត​នូវ​ចំហេះ​ប្រេង​ដើម្បី​ធ្វើឱ្យ​រថយន្ត​ទៅមុខ ដូច្នេះ​គួរតែ​ទិញ​កង់​រថយន្ត​ដែល មាន​ទំហំ​ល្មម (​ផ្នែក​ដែល​ប៉ះ​ជាមួយ​ថ្នល់​) និង​ត្រូវ​ត្រួតពិនិត្យ​កង់​រថយន្ត​របស់​អ្នក​រៀងរាល់​មួយខែ​ម្តង​។​

​    ​៣. ត្រួតពិនិត្យ Air Filter
​    ​Air Filter ដែល​កខ្វក់​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការចូល​ខ្យល់​ទៅដល់​ម៉ាស៊ីន ធ្វើឱ្យ​ខូចខាត​ដល់​ដំណើរការ និង​ការ​សន្សំសំចៃ​ប្រេង​។ Air Filter ងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ និង​ផ្លាស់ប្តូរ​ទេ ដោយ​គ្រាន់តែ​ទាញយក​វា​ចេញមក​ហាលថ្ងៃ​។ បើ​អ្នក​មិនឃើញ​វា​មាន​ភ្លើង​ទេ អ្នក​ត្រូវតែ​ទិញ​មួយ​ថ្មី​ទៀត​។​

​    ​៤. បង្កើនល្បឿន​ដោយ​ប្រុងប្រយ័ត្ន​
​    ​អ្នក​គប្បី​ត្រូវតែ​មើលផ្លូវ​ខាងមុខ​ដែល​ត្រូវ​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន បើសិនជា​អ្នកឃើញ​មាន​ឧបសគ្គ​នៅខាងមុខ អ្នក​ត្រូវ​រក្សា​ល្បឿន​ក្នុង​កម្រិត​ល្មម​។ ចៀសវាង​បន្ថែម​ល្បឿន​លឿន រួចហើយ​នៅពេល​ទៅដល់​កន្លែង​ឧបសគ្គ​នោះ​ហើយ​ចាប់ផ្តើម​ជាន់​ហ្វ្រាំង​ខ្លាំង ព្រោះ​ធ្វើ​ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ខាតបង់​ប្រេង​ច្រើន​។​

​    ​៥. ការបើកបរ​ក្នុងពេល​ស្ទះចរាចរណ៍​
​    ​ក្នុង​ចរាចរ​ណ៌​កកស្ទះ​ធំៗ គឺ​យើង​តែងតែ​បង្កើនល្បឿន និង​បន្ថយល្បឿន​ដោយ​រហ័ស និង​ញឹកញាប់​។ ល្បឿន​ថេរ គឺ​រក្សា​ការផ្លាស់ប្តូរ​ទីកន្លែង ឱ្យនៅ​កម្រិត​ទាប​បំផុត ដើម្បីឱ្យ​ការដុត​ចំហេះ​ប្រេង​ឱ្យនៅ​កម្រិត​ទាប វា​ក៏​អាច​សន្សំសំចៃ​ប្រេង​បាន​ច្រើន​ដែរ​។​

​    ​៦. បើក​ម៉ាស៊ីនត្រជាក់​ធម្មជាតិ​
​    ​អ្នក​គួរ​ពិចារណា​ក្នុង​ការបិទ​ម៉ាស៊ីនត្រជាក់ ហើយ​បើក​បង្អួច​ជំនួស​វិញ​ដើម្បី​ស្រូបយក​ខ្យល់ អាកាស​បរិសុទ្ធ​នៅ​កន្លែង​ដែលមាន​បរិស្ថាន​ល្អ ។ វា​ក្តៅ​បន្តិច ប៉ុន្តែ​បើ​បើកបរ​ក្នុង​ល្បឿន​យឺត អ្នកនឹង​ចំណេញ​ប្រេង​ច្រើន​។​

​    ​៧. ប្រើប្រាស់​ទំហំ​យ៉ាន់ និង​សំបក​កង់​ធម្មតា​
​    ​លោកអ្នក​គួរប្រើ​ប្រាស់​ប្រាស់​ទំហំ​នៃ​សំបក​កង់ និង​យ៉ាន់​ដដែល​ដូច​ទំហំ​ដើម​របស់​វា​។ បើ​អ្នក​ផ្លាស់ប្តូរ​វា​ជាមួយនឹង​សំបក​កង់ និង​យ៉ាន់​ស្ព័​រ​ដែលមាន​ទំហំ​ធំ​ជាង​នោះ វា​នឹង​ធ្វើឱ្យ​ផ្ទៃ​កកិត​នឹង​កង់​រថយន្ត និង​ផ្លូវថ្នល់​ធំ​ជាង​មុន ដែល​បណ្តាលឱ្យ​រថយន្ត​របស់​អ្នកត្រូវការ​ចំហេះ​ប្រេង​ច្រើន​ដើម្បី​ធ្វើឱ្យ​រថយន្ត វា​រំកិល​ទៅមុខ​។​

​    ​៨. សម្អាត​សម្ភារៈ​ចេញពី​រថយន្ត​
​    ​លោកអ្នក​គួរតែ​ពិនិត្យមើល​សម្ភារៈ​មួយចំនួន​ដែល​គ្មាន​ប្រយោជន៍ អាច​បោះចោល​បាន ឬក៏​យក​ទុក ក្នុងផ្ទះ​បាន​ត្រូវយក​ចេញពី​រថយន្ត ព្រោះ​ទម្ងន់​ធ្ងន់​ធ្វើ ឱ្យ​រថយន្ត​របស់​អ្នកធ្វើដំណើរ​ទៅមុខ​ដោយ​លំបាក វា​ធ្វើឱ្យ​ស៊ីសាំង​ច្រើន​។​

​    ​៩. បញ្ចុះ​ទំហំ​រថយន្ត​
​    ​នៅពេលដែល​អ្នក​ពិចារណា​ទិញ​រថយន្ត​ថ្មី គឺជា​ពេលវេលា​ដែល​អ្នក​ត្រូវ​វាយតម្លៃ ឡើងវិញ​ថា​តើ​តម្លៃ​ណា​ដែល​អ្នក​ពិតជា​ត្រូវការ​។ រថយន្ត​ដែល​តូច​ដោយមាន​ភ្ជាប់​ជាមួយ​ប្រសិទ្ធភាព ស៊ីសាំង​តិច គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​៕

Istock 000040078428 small 752x440 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់