សិស្ស​វិទ្យាល័យ​ សម្តេច​តេ​ជោ​ហ៊ុន សែន​ត្រើយ​ស្លា ​នាំគ្នាតវ៉ា​ ​៥ ​ចំណុច

    កណ្តាល ៖ សិស្ស​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន​ត្រើយ​ស្លា ​ប្រមាណ​១៥០​នាក់ (​សិស្សស្រី​ប្រមាណ​៤០​នាក់​)​ បាននាំគ្នា តវ៉ា​មិន​ព្រម​ចូលរៀន​នៅ​ព្រឹក​ថ្ងៃទី០២ ​ធ្នូ ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និ ង​៣០​នាទីនេះ ដោយបាន​ប្រមូល​ផ្តុំគ្នា​ធ្វើការ​តវ៉ា​ចំពោះ​សាលា​ដែលមាន​ភាពមិនប្រក្រតី​មួយចំនួន​ហើយ​បានដាក់​សំណូមពរ​ដល់​សាលា​ដោះស្រាយ។​

    ក្រុមសិស្ស​ដែល​តវ៉ា មាន​៥​ចំណុចមាន៖ ​១- សុំ​មិន​បង់ប្រាក់​ឱ្យទៅ​សាលា ក្នុង​មួយខែ ៥០០ ​រៀល សំរាប់​ម៉ោង​កីឡា, ២- សុំឱ្យអនុវត្ត​បទបញ្ជាផ្ទៃក្នុង​ចំពោះ​សិស្ស​ដែល​ធ្វើ​ខុស តែ​កុំ​យក​លុយ​, ៣- សុំ​ការចែក​សៀវភៅពុម្ព​ឱ្យ​សិស្ស​ខ្ចី តែ​កុំ​យកលុយ​ម្នាក់ ២.៥០០ ​រៀល, ៤- ពេល​ដាក់ពាក្យ​ចូលរៀន កុំឱ្យ​យកលុយ ម្នាក់ ២.៥០០ ​រៀល ព្រោះ​ខាង​សាលា​យក​រាល់​ឆ្នាំ និង​៥- សុំឱ្យសិស្ស​ដែល​ប្រលង​ឆមាស​ធ្លាក់ ត្រូវតែឱ្យធ្លាក់ កុំ​យកលុយ​ឱ្យ​ជាប់​វិញ ព្រោះ​កន្លងមក​មានរឿង​នេះ​កើតឡើង។​

    ក្នុងករណីនេះ​សមត្ថកិច្ច​បានបញ្ជាក់​ថា លោកនាយក​សាលា​បាន​ចេញមុខ​ដោះស្រាយ​បញ្ហា​នេះហើយ៕


 

Untitled 1 adverise with khmeread

មតិយោបល់