គីម​ជុង​អ៊ុន​បង្ហាញ​សាច់ដុំ ជាមួយ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ​រាប់រយ​ដើម រញ្ជួយ​ធរណី​

    ​កូរ៉េខាងជើង​និយាយថា ការដាក់ទណ្ឌកម្ម​ថ្មី​របស់ U.N នឹងត្រូវ​ជួប​ជាមួយនឹង​វិធានការ​ទប់ស្កាត់​ដ៏​តឹងតែង​មួយ ហើយ​បានបង្ហាញ​សាច់ដុំ​រួចជាស្រេច​ជាមួយ​ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ផ្លោង​ពី​កាំភ្លើង​ធំ​ធុន​ធ្ងន់​រាប់រយ​គ្រឿង​។​

​    ​លោក Rodong Sinmun អ្នកកាសែត​បក្ស​កុ​ម្មុនី​ស្ត​កូរ៉េខាងជើង​អះអាងថា ការធ្វើ​សមយុទ្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​សាហាវ​រហូតដល់​ថ្នាក់​រង្គើ​ដី​។​

​    ​លោក Rodong បាន​រាយការណ៍​ការ​កា​ល​ពីថ្ងៃ​សុក្រ​ថា "​ផ្ទៃដី​បែកខ្ចាយ​ដូច​រញ្ជួយ​ផែនដី សំឡេង​ខ្ទរ​ពេញ​មេឃ​ដូចរ​ន្ធះ​បាញ់ ហើយ​ពពក​ធូលី​ដី​គ្រប​បាំង​កាំភ្លើង​ធំ​ឡើង​ជិត​មើលលែងឃើញ​"​។​

​    ​ផ្អែក​តាម​ការ​បរិ​យា​បែប គេ​ប៉ាន់​ស្មានថា​ជាការ​បង្ហាញ​អំណាច​យុទ្ធ​ភ័​ណ្ឌ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ជិត​កោះ Kalma ដែលជា​រឿយៗ​ប្រើ​សម្រាប់ធ្វើ​តំបន់​សមយុទ្ធ​មួយ​របស់​កម្លាំង​ទ័ព​។​

​    ​មេដឹកនាំ​កំពូល គីម ជុង អ៊ុន បានបង្ហាញ​វត្តមាន​នៅឯ​ការធ្វើ​សមយុទ្ធ​នោះ​ផងដែរ និង​បាន​បញ្ជា​ឱ្យ​កងកាំភ្លើងធំ​របស់គាត់​ទុក​សម្រាប់​កម្ទេច​កូរ៉េខាងត្បូង​។​

​    ​គីម ជុង អ៊ុន បាន​បន្តទៀតថា "​ការបាញ់​សមយុទ្ធ​ដំបូង​របស់​យើង​បាន​កម្ទេច​រាល់​ចេតនា​ដែល​ពួកគេ​ប៉ង​មកលើ​យើង​។​ប្រសិនបើ​នៅមាន​អ្នកតស៊ូ​ជាមួយ​យើង បន្ទាប់មក​យើង​នឹង​បោសសម្អាត​ពួកគេ​ឱ្យអស់​"​។​

​    ​ដោយឡែក​ការដាក់ទណ្ឌកម្ម​ថ្មី​របស់ U.N. ទៅលើ​កម្មវិធី​បាញ់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺ​ការ​កាត់ផ្ដាច់​ពាណិជ្ជកម្ម​បរទេស​ជាច្រើន​ក្នុងប្រទេស​នេះ​៕

ប្រភព៖បរទេស

Untitled 1
adverise with khmeread