ប៉ូលិស​ខេត្តកំពត​ឃាត់​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន ​២ ​នាក់​, ​លួច​ម៉ូតូ​ម្នាក់​

    កំពត ៖ ប៉ូលិស​ខេត្តកំពត​បាន​ឃាត់​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​២​នាក់​ និង​លួច​ម៉ូតូ​ម្នាក់​ជា​បន្តបន្ទាប់ ក្នុង ​៣​ ករណី​ផ្សេងគ្នា​ក្នុង​រយៈពេល​២​ថ្ងៃ​ដើមខែ​នេះ។​

    ករណី​ទី​១-​នៅ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង៩ ​និង​៣០​នាទី​យប់​ក្រោម​ការចង្អុលបង្ហាញ​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត កម្លាំង​ប៉ូលិស​ជំនាញ​អន្តរាគមន៍​ពិសេស បាន​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។​

    ប៉ូ​លិ​សិ​យាយ​ថា ជនសង្ស័យ​ឈ្មោះ ពូ ខួច ភេទ​ប្រុស អាយុ៣២​ឆ្នាំ ទីលំនៅ​ភូមិ​ក្រាំង​អំពិល សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០៦​ កញ្ចប់​តូច។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ករណី​ទី​២-​ប៉ូលិស​ស្រុក​ទឹកឈូ នៅ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ ​និង​៣០​នាទី យប់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​ឈ្មោះ មាស កន ភេទ​ប្រុស អាយុ១៦​ឆ្នាំ នៅ​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ និង​រឹបអូស​បាន​ម៉ូតូ​ឆា​លី​ចំនួន ០១​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ។​

    ករណី​ទី​៣-​ប៉ូលិស​ស្រុក​ដងទង់ នៅ​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង៤ ​និង​១០​នាទី ល្ងាច​បាន​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ជន ថី ភេទ​ប្រុស អាយុ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង ឃុំ​បឹង​និមល ស្រុក​ឈូក និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​តូច។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

Untitled 1
adverise with khmeread