adverise with khmeread 1

Gareth Bale ត្រូវតែ​បង្ខំចិត្ត​ដូរ​ចេញ​បន្ទាប់ពី​រងរបួស​កាល​ពី​យប់មិញ​

ខ្សែបម្រើ​របស់​ក្រុម Real Madrid កីឡាករ Bale បាន​រង​នូវ​ឈឺចាប់​នៅ​សាច់ដុំ​កំភួនជើង និង​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ការប្រកួត​មុន​តង់​ទីមួយ​កាលពី​ម្សិលមិញ​ក្នុងជំនួប​ជាមួយ​ក្រុម Sporting Gijon នៅ​ទឹកដី Santiago Bernabéu​។​

​កីឡាករ​សញ្ជាតិ​វែ​ល​រូបនេះ​ត្រូវបាន​ដូរ​ចេញ​ក្នុង​នាទី​ទី ៤៤ បន្ទាប់ពី​រូបគេ​មាន​អារម្មណ៍​ឈឺចាប់​នៅត្រង់​កំភួនជើង​ខាងស្តាំ​។​

​កូនក្រុម​របស់លោក Zidane រូបនេះ​ធ្វើបាន​យ៉ាង​ល្អ​ក្នុង​តង់​ទីមួយ​ឲ្យ​ក្រុម Real Madrid ប៉ុន្តែ​លោកគ្រូ​បង្វឹក​បានសម្រេច​ចិត្ត​ដក​រូបគេ​ចេញ​ដោយ​ខ្លាច​ប្រឈម​បញ្ហា​ធ្ងន់​ជាងនេះទៀត​មុន​តង់​ទីមួយ​៕

 

adverise with khmeread
ប្រភព៖ ​ម៉ា​កា​

មតិយោបល់