យុវជន​ម្នាក់​ដើរ​ចាក់​សត្វ​កណ្តុរ...​ប្រទះឃើញ​កាំភ្លើង​ AK មួយ​ដើម​

    កណ្តាល ៖ មាន​ករណី​ប្រជាពលរដ្ឋ​រើស​បាន​អាវុធ​ AK ​មួយ​ដើម​នៅ​ថ្ងៃទី​០៣​ ធ្នូ​ ឆ្នាំ​២០១៦ វេលា​ម៉ោង ៧ ​ព្រឹក ខណៈ​កំពុង​ដើរ​ចាក់​សត្វ​កណ្តុរ​នៅ​ចំណុច​ចំណុច​ចុង​ព្រែ​តា​ព្រីង ក្នុងភូមិ​ព្រែ​កតា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ប្រជាពលរដ្ឋ​ល្អ​ម្នាក់ ឈ្មោះ រិ​ទ្ធ មករា ភេទ​ប្រុស អាយុ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែ​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល បាន​ដើររក​ចាក់​កណ្ដុរ នៅ​ចំណុច​ចុង​ព្រែ​តា​ព្រីង ក្នុងភូមិ​ព្រែ​កតា​ព្រីង ឃុំ​សិត្បូ ក៏​ប្រទះឃើញ​អាវុធ​ធុន ​AK (​កាត់​ស្វ័យ​) ​មួយ​ដើម លេខ​50845 គ្មាន​បង់ អាច​ប្រើការ​បាន ដែលមាន​ជន​មិន​ស្គាល់មុខ បាន​យកទៅ​បោះចោល​នៅ ក្នុង​គុម្ព​ត្រែង។​

    បន្ទាប់មក​ក៏បាន​រាយ​ការ​ណ៍​ជូន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សិត្បូ ដើម្បី​ចុះ​ពិនិត្យ​យក​អាវុធ​ និង​បន្ត​ស្រាវជ្រាវ រក​ប្រវត្តិ​អាវុធ​នេះ។ បច្ចុប្បន្ន​អាវុធ​នេះ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សិត្បូ​បាន​យកមក​រក្សាទុក៕


 

Untitled 1
adverise with khmeread