samsung-banner
adverise with khmeread

អគ្គិភ័យ​នៅ​តំបន់​លក់​គ្រឿងបន្លាស់​រថយន្ត​រលត់​ទាំងស្រុង​នៅ​ម៉ោង​ ១២ ​ថ្ងៃត្រង់​

15271571 1141677825947131 1745008210 o

    ភ្នំពេញ ៖ ករណី​អគ្គិភ័យ​ឆេះ​នៅក្នុង​តំបន់​លក់​គ្រឿងបន្លាស់​រថយន្ត នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​ បាន​រល​ត់​ទាំងស្រុង​នៅ​ម៉ោង​១២ ​ថ្ងៃត្រង់​ថ្ងៃទី​៣ ​ធ្នូ ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​បានឆេះកាលពី​វេលា​ម៉ោង​ប្រមាណ​៤ ​និង​៥០​នាទី​ព្រឹក នៅ​ចំណុច​ផ្លូវ​លេខ​១៨៨ ក្រុមទី​៤ ភូមិ​៨ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក។​

    ប៉ូលិស​និយាយថា គ្រោះ​អគ្គិភ័យ​នេះ​បាន​ឆេះ ផ្ទះ​លក់​គ្រឿងបន្លាស់ ​​និង​ជួសជុល​រថយន្ត​បណ្តាលឱ្យ​រង​ការខូចខាត សរុប ១២ ​ខ្នង​ផ្ទះ ស្មើនឹង ​៥ ​ម្ចាស់ផ្ទះ។​ ក្នុងនោះ​ផ្ទះ ​៧​ ខ្នង​ផ្ទះ​តែមួយ​ម្ចាស់ ដែលជា​ផ្ទះ​លក់ និង ជួលជុល​រថយន្ត  មានម្ចាស់ផ្ទះ​ឈ្មោះ គុយ ចាន់​ហឿន ភេទប្រុស ឆ្នាំ​កំណើត​ ​១៩៧១ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់ គ្រឿង​បន្លាស់​រថយន្ត​ខ្ទេច​ទាំងស្រុង ដែលជា​គោលដៅ​កើតហេតុ​ដំបូង​។​

    ប៉ូលិស​បន្តថា ចំណែក​ផ្ទះ ៥​ ខ្នង​ផ្ទះ​ទៀត​មាន ​៤ ម្ចាស់ ផ្សេងទៀត​ដែល​ត្រូវ​អគ្គិភ័យ ឆេះ​រោលៗ បណ្តាលឱ្យ រង​ការខូចខាត តួ​ផ្ទះ​ខាងក្រៅ ដោយសារ​តែមាន​រថយន្ត​អ​ន្ល​ត់​អគ្គិ​ភ័​យេ​ជួយ​បាញ់​ទឹក​ពន្លត់ទាន់ពេលវេលា។​

    ប៉ូលិស​បន្តទៀតថា គ្រោះថ្នាក់​ខាងលើនេះ សមត្ថកិច្ច​ចម្រុះ​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ ប្រើប្រាស់​រថយន្ត​ពន្លត់អិភ័យ​សរុប ៣៦ ​គ្រឿង និង ប្រើប្រាស់​ទឹក​បាញ់​អស់​សរុប ១២៦ រថយន្ត មកពី​ ៦ អង្គភាព គឺ​រ​ថ​យន្ត​របស់​ OCIC ២ ​គ្រឿង​ប្រើ​ទឹក ​២ ​ឡាន​, ​រថយន្ត​ស្រា​បៀរ​កម្ពុជា ​១​ គ្រឿង ប្រើ​ទឹក​១​ ឡាន​, ​រថយន្ត​របស់​ង ៧០ ចំនួន​ ៤ ​គ្រឿង​ប្រើ​ទឹក​អស់​ ៨ ​ឡាន​,​ រថយន្ត​របស់ ​PM ​ក្រុង​ ៦ ​គ្រឿង​ប្រើ​ទឹក​អស់ ​៥​​ឡាន​,​ រថយន្ត​របស់​ប៉ូលិស​ក្រុង ​២០​ គ្រឿង​ប្រើ​ទឹក ​១០០​ ឡាន​ និង​រថយន្ត​របស់​ប៉ូលិស​ក្រសួង​ ៣​ គ្រឿង​ប្រើ​ទឹក​អស់​ ១០ ​ឡាន។​

    ប៉ូលិស​បន្តថា មូលហេតុ​ឆេះ​នៅ​មិនទាន់​ក្តាប់បាន​ច្បាស់​នៅឡើយ​។ ប៉ុន្តែ​ជាការ​សន្និដ្ឋាន​អាច​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី (​ទុស្សេ​ខ្សែភ្លើង​)។​ ចំណែក​ទំហំ​នៃ​ការខូចខាត មិនទាន់​វាយតម្លៃ​បាន​នៅឡើយ​។ ​អគ្គិភ័យ​ខាងលើនេះ បាន​រលត់​ទាំ​ស្រុង នៅ​វេលា​ម៉ោង​ ១២ ​ថ្ងៃត្រង់ ថ្ងៃខែ​ឆ្នាំ​ដដែល៕

 

adverise with khmeread

មតិយោបល់