Jeff Catz គឺជាតារាភាពយន្តសិង្ហបុរីលើកដំបូងដែលទទួលពាន Asian Television Awards

          Jeff Catz តួអង្គក្នុងរឿង Bunga Tanjong គឺជា​តារា​ភាព​យន្ត​តែម្នាក់​គត់ពី​សិង្ហបុរី​ដែល​ទទួល​បាន​ពាន​ក្នុងកម្មវិធីប្រគល់ពាន Asian Television Awards ដែល​រៀប​ចំធ្វើ​នៅ Suntec Singapore Convention and Exhibition Centre ។

          លោក Jeff Catz ទទួលបាន​ពាន​តួរងល្អ​ដាច់គេ​សម្រាប់ការសម្តែង​របស់​លោក​ក្នុង​រឿងភាគ Bunga Tanjong ។ Catz វ័យ​៤៨​ឆ្នាំ​ មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​សម្តែង​ការ​ដឹងគុណចំពោះ​សហសេវិក​ មិត្តភក្តិ​និង​ក្រុម​គ្រួសា​រ។ លោកបាន​និយាយថា “​នេះគឺជា​ពាន​លើក​ទី​១ ប៉ុន្តែ​ក៏មិនមែនជា​ពាន​លើក​ចុង​ក្រោយ​ដែរ”។

          កម្មវិធីប្រគល់ពាន Aisan Televison Awards គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដដែល​ផ្តល់​កិត្តិយស​ដល់​ផលិតកម្មនិង​ការសម្តែង​តាម​កម្មវិធីទូរទស្សន៍​ទូទាំង​តំបន់​អាស៊ី៕

adverise with khmeread

អ្នកនឹងចូលចិត្ត