ត្រៀម​ទាំងអស់គ្នា​! ក្នុង​ខែធ្នូ​នេះ​នឹងមាន​បាតុភូត​អស្ចារ្យ​ចំនួន ៨ កើតឡើង​នៅ​ថ្ងៃ​ផ្សេងគ្នា

    ​ឆ្នាំនេះ​គឺ​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​មិន​ធ្លាប់មាន ចាប់តាំងពី​ព្រឹត្តិការណ៍​សូរ្យគ្រាស ព្រះ​ចន្ទ​យក្ស និង​ទេពច្យុតិ​កាលពី​ខែ​មុនៗ កើតឡើង​ពាសពេញ​សកលលោក​។​

​    ​ឥឡូវនេះ​ចាប់ពី​ថ្ងៃនេះ​រហូត​ទៅដល់​ដំណាច់ឆ្នាំ ២០១៦ នឹងមាន​ព្រឹត្តិការណ៍​ពិសេស​ជាច្រើន​នឹង​បង្ហាញខ្លួន​ក្នុង​ខែធ្នូ​នេះ​តទៅ​។ ព្រឹត្តិការណ៍​ទាំងនោះ​រួមមាន​៖

​    ​* ថ្ងៃទី ៣ ខែធ្នូ ៖ ព្រះ​ចន្ទ​និង​ភព​សុក្រ​
​    ​ចំណិត​ព្រះ​ចន្ទ​នឹង​ផ្ទឹម​គ្នា​ជាមួយនឹង​ភព​សុក្រ ដោយ​ធ្វើឱ្យ​ភព​សុក្រ​មើលឃើញ​ភ្លឺ​ខុសពី​ធម្មតា ហើយ​ពេលវេលា​ដែល​ល្អ​បំផុត​គឺ​បន្ទាប់ពី​ព្រះអាទិត្យ​លិច​។​

​    ​* ថ្ងៃទី ៤ ខែធ្នូ ៖ ព្រះ​ចន្ទ​និង​ភព​អង្គារ​
​    ​ថ្ងៃទី ៤ អ្នកនឹង​ឃើញ​ព្រះ​ចន្ទ​ប្ដូរ​ទីតាំង​របស់​វា​ទើប​ជាង ៣ ដឺ​ក្រេ​ពី​ភព​ក្រហម (​ភព​អង្គារ​)​។ នៅ​យប់​ព្រលប់​អ្នកនឹង​បានឃើញ​ទស្សនីយភាព​ដ៏​គួរឱ្យ​គយគន់​នេះ​។​

​    ​* ថ្ងៃទី ១២ ខែធ្នូ MOON'S BULLSEYE
​    ​ព្រះ​ចន្ទ​នឹង​បង្ហាញខ្លួន​ចំ​កណ្តាល​ភព​អង្គារ ដោយមាន​ទំហំ​តូច​ជាង​ភព​ក្រហម​នេះ​តែ ៣ ភាគរយ​ប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឱ្យគេ​មើលឃើញ​វា​ដូច​ផ្ទាំង​សម្រាប់​បាញ់​ធ្នូ ឬ​ហៅថា MOON'S BULLSEYE​។​

​    ​* ថ្ងៃទី ១៣ ខែធ្នូ ការបង្ហាញ​ខ្លួន​របស់​ទេពច្យុតិ Geminid
​    ​ទេពច្យុតិ Geminid ត្រូវបាន​គេ​ស្គាល់​ថា​ជា​ព្រឹត្តិការណ៍​កើតឡើង​រៀងរាល់ឆ្នាំ ហើយ​វា​បង្ហាញខ្លួន​ជុំវិញ​ពិភពលោក​។ ទេពច្យុតិ Geminid ធ្វើដំណើរ​យឺត​ក្នុង​ល្បឿន ៣៥ គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី ហើយ​វា​មាន​ពណ៌​លឿង​ភ្លឺ​ងាយស្រួល​នឹង​ចំណាំ​។ ដោយ​អ្នក​វិទ្យា​ក៏បាន​ឱ្យ​ផងដែរ​ថា ពពួក​អាចម៍ផ្កាយ​(​ឬ​ទេពច្យុតិ Geminid) ប្រភេទ​នេះ​គឺជា​ប្រភេទ​អាចម៍ផ្កាយ​ជិត​ផុត​ពូជ​។ ពេលវេលា​ដែល​ល្អ​បំផុត​ក្នុង​ការមើល​គឺ ម៉ោង ២ ទៀបភ្លឺ ប៉ុន្ដែ​វា​នឹងមិន​ប្រាកដថា​បានឃើញ​នោះទេ ដោយសារតែ​ពន្លឺ​របស់​ព្រះ​ចន្ទ​មាន​ពន្លឺ​ភ្លឺ​ជាង​នៅ​ព្រឹក​ឈានចូល​ថ្ងៃទី ១៤​។​

​    ​* ថ្ងៃទី ១៤ ខែធ្នូ ព្រះ​ចន្ទ​យក្ស​
​    ​នេះ​អាច​ថា​បានជា​ព្រឹត្តិការណ៍​ព្រះ​ចន្ទ​យក្ស​ឬ​ព្រះ​ចន្ទ​ពេញវង់​រះ​ជា​លើក​ទី ២ ក្នុងឆ្នាំនេះ យើង​នឹង​ឃើញ​ព្រះ​ចន្ទ​ពេញវង់​ធំ​ខុសពី​ធម្មតា ដោយសារ​វា​មក​កៀក​ផែនដី​។ ហើយ​ព្រះ​ចន្ទ​នឹងមាន​ទំហំ​ខុសពី​ធម្មតា ១០ ភាគរយ​ជាង​សព្វមួយដង​។​

​    ​* ថ្ងៃទី ១៦ ខែធ្នូ ព្រះ​ចន្ទ​នៅ​កៀកក​ញ្ចំ​ផ្កាយ​សំបុក​ឃ្មុំ​
​    ​ខណៈដែល​ព្រឹត្តិការ​នេះ​ពិបាក​ឱ្យ​អ្នកទស្សនា​ពិបាក​មើល ការ​ថមថយ​នៅ​ពន្លឺ​ព្រះ​ចន្ទ​នឹង​បង្ហាញផ្លូវ​ចង្កោម​តារា​សំបុក​ឃ្មុំ​ក្នុង​ក្រុម​ផ្កាយ Cancer នៅ​ថ្ងៃទី ១៦ ខែធ្នូ​។ ចង្កោម​ផ្កាយ​ទាំងនោះ​មាន​ពន្លឺ​ខ្សោយ ប៉ុន្ដែ​អ្នក​អាច​មើលឃើញ​វា​បាន​លុះត្រា​មាន​កែវ​យឺត​។​

​    ​* ថ្ងៃទី ២១ ខែធ្នូ ព្រះអាទិត្យ​រះ​យូរ​បំផុត​ប្រចាំឆ្នាំ​នៅ​ជើងមេឃ​នៃ​អឌ្ឍគោល​ខាងត្បូង និង​លឿន​បំផុត​នៅ​អឌ្ឍគោល​ខាងជើង​
​    ​ពេលវេលា​លឿន​បំផុត​នៅ​ឆ្នាំនេះ​នឹងមាន​វត្តមាន​ក្នុងប្រទេស​ដែល​នៅ​អឌ្ឍគោល​ខាងជើង​ជាប់​ខ្សែ​អេក្វាទ័រ​នៅ​ថ្ងៃទី ២១ ខែធ្នូ ខណៈដែល​ព្រះអាទិត្យ​នឹង​រះ​នៅ​ជើងមេឃ​តិចជាង​សព្វមួយដង​។​

​    ​សម្រាប់​អ្នក​នៅ​អឌ្ឍគោល​ខាងត្បូង​នឹងមាន​ព្រះអាទិត្យ​រះ​យូរ​បំផុត​នៅ​ចំណុច​មួយ​ខ្ពស់ជាង​មេឃ ដែល​ធ្វើឱ្យ​ថ្ងៃទី ២១ ភ្លឺ​យូរ​ជាងគេ​។ 

​    ​* ថ្ងៃទី ២២ ខែធ្នូ ការបង្ហាញ​ខ្លួន​របស់​ទេពច្យុតិ URSID
​    ​វា​គឺជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​មិនបាន​មើល​ទេពច្យុតិ Geminid ដោយសារតែ​វត្តមាន​របស់​ព្រះ​ចន្ទ​យក្ស​។ ដូច្នេះ​សម្រាប់​ទេព​ស្យុ​ត URSID នឹង​មើលឃើញ​ច្បាស់​ដោយសារ​ព្រះ​ចន្ទ​អាប់រស្មី​។​

​    ​ដោយឡែក​នៅ​ថ្ងៃ​ជាមួយគ្នានេះ​ដែល​នឹងមាន​បាតុភូត​មួយទៀត​គឺ​ព្រះ​ចន្ទ​នៅ​ផ្ទឹម​គ្នា​ជាមួយនឹង​ភព​ព្រហស្បតិ៍​នៅ​ពាក់​កណ្ដាលយប់ ប៉ុន្ដែ​គួរឱ្យ​ស្ដាយ​បាតុភូត​នេះ​ឃើញ​នៅ​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ​៕

ប្រភព៖បរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...