​អ្នកជំនាញ​ព្រមាន​ថា ខេត្ត​ទាំងអស់​នៅ​ភាគ​ខាងជើង​និង​លិច​ប្រទេស​ថៃ​អាច​ជួប​គ្រោះ​រញ្ជួយ​ដី​

​    ​អ្នកជំនាញ​ខាង​រញ្ជួយ​ដី​ដ៏​លេចធ្លោ​មួយរូប​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ខេត្ត​ទាំងអស់​នៅ​ភាគ​ខាងជើង និង​លិច​ងាយ​រង​នឹង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា ដោយសារតែ "​ស្នាម​ប្រេះ​នៅ​ខាងក្នុង​ដី​" ដែល​គេ​មិនបាន​កត់ត្រា​ជា​ផ្លូវការ​។​

​    ​គាត់​បាន​ព្រមាន​ទៀតថា សំណង់​ថ្មី​នៅក្នុង​តំបន់​គួរ​មាន​បច្ចេកទេស​ការពារ​បន្ថែមទៀត​ដើម្បី​ទប់​ទល់នឹង​គ្រោះ​រញ្ជួយ​ដី​។​

​    ​លោក Pennung Warnitchai អ្នកសិក្សា​ខាង​រញ្ជួយ​ដី​នៅ​វិទ្យា​សា​ស្ថាន Asian Institute of Technology បាន​និយាយថា ក្នុងចំណោម​អ្នកវិទ្យាសាស្ត្រ​រលក​រញ្ជួយ​ដី​បានដឹងថា គ្រោះ​រញ្ជួយ​ផែនដី​អាច​កើតឡើង​នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។​

​    ​បើទោះជា​ការពិត​ដែលថា កន្លែង​ជាច្រើន​មិន​ស្ថិតនៅ​ជិត​ស្នាម​ប្រេះ​ផែនដី ក៏ប៉ុន្តែ​មាន​ស្នាម​ប្រេះ​នៅ​ខាងក្នុង​ផែនដី​ជាច្រើន​ដែល​មិនអាច​ចាប់​សញ្ញា​បាន​។​

​    ​លោក Warnitchai ជឿថា វា​អាចទៅរួច​ដែល​ស្នាម​ប្រេះ​ទាំងនោះ​មាន​ទីតាំងនៅ​ខេត្ត​ទាំងអស់​ក្នុង​ភាគ​ខាងជើង និង​លិច​ប្រទេស​ថៃ​។ គាត់​បាន​និយាយទៀតថា ប្រទេស​ថៃ​អាច​ជួប​កម្លាំង​រញ្ជួយ​ដី​ដូចគ្នា​ដែល​បាន​វាយប្រហារ​ប្រទេស​ជប៉ុន​កាលពី​ខែ​មុន​នៅ​កម្រិត ៦ រិ​ច្ឆ​ទ័​រ​។​

​    ​គាត់​បាន​បន្ថែមថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៣ រិ​ច្ឆិ​ទ័​រដែ​ល​បាន​វាយប្រហារ​ខេត្ត Chiang Rai កាលពី​ឆ្នាំ ២០១៤ គឺជា​សញ្ញា​ព្រមាន​មួយ​សម្រាប់​ទីភ្នាក់ងារ​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ពង្រឹង​សំណង់​អគារ​ឱ្យ​ធន់​នឹង​រញ្ជួយ​ដី​៕

ប្រភព៖ បរទេស

1 adverise with khmeread

មតិយោបល់