ម៉ូតូ​ ​២ ​គ្រឿង​បើក​បុក​គ្នា​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​ (មានវីដេអូ)

    ភ្នំពេញ ៖ ម៉ូតូ​ ២ ​គ្រឿង​បាន​បើក​បុក​គ្នា​កាល​វេលា​ម៉ោង​៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ២០១៦​ នៅ​ចំណុច​មុខផ្ទះ​លេខ​៦៧៥C តាមផ្លូវ​៣១០ ស្ថិតនៅ​ភូមិ​៥ សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាលឱ្យ​ភាគី​ម្ខាង​ស្លាប់ ​និង​ភាគី​ម្ខាង​ទៀត​របួសធ្ងន់។​

    ប៉ូលិស​និយាយថា ភាគី​ម៉ូតូ​ម៉ាក ​ZOOMER.X ​ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ ​1FU-9944 ​បុក​គ្នា​ជាមួយនឹង​ភាគី​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AB-5853​ ពេញទំហឹង​បណ្ដាលឱ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​ស្លាប់​និង​ម្ខាង​ទៀតរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ស្លាប់​ឈ្មោះ គឹម សិរី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​​ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា សេ​ហ្វ​ធី ស្នាក់នៅ​ភូមិ​ក្ដី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ។ ​ចំណែក​ភាគី​ម្ខាង​ទៀត​មិនទាន់​ស្គាល់ឈ្មោះ​របួសធ្ងន់៕

 

Unnamed %281%29
adverise with khmeread