ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ចាប់ចោរ​ឆក់​កាបូប​ម្នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២ ​ធ្នូ​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១ ​និង​៣០​នាទី យប់​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ក្រោយ​មន្ទីរពេទ្យ​រុស្សី សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​លុយ​កាលពី​ខែ វិច្ឆិកា​កន្លងទៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ទា យូ​ទី ហៅ អា​ប៊ូ​ហ្គា​យ ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៩​អា ផ្លូវ​លេខ​៣៤៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន នៅ​ចំណុច​ក្រោយ​មន្ទីរពេទ្យ​រុស្សី សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​រូបនេះ ពាក់​ព​ន្ធ័​ករណី​ឆក់​កាបូប​កាលពី​ថ្ងៃទី​៨ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៧​យប់ នៅ​ចំណុច​មុខ​សាលា​សន្ធរម៉ុក ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ដើម្បី​រៀបចំ​បែបបទ​តាម​នីតិវិធី​ចាត់ការ​តាមច្បាប់៕

adverise with khmeread