អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​ណែនាំ​លោក​ផ្កាយ​ ៣​ ម្នាក់​សង់​របង​ថ្ម​លើ​ចិញ្ចើមផ្លូវ​

    ភ្នំពេញ​ ៖ បន្ទាប់ពី​លោក​ផ្កាយ ​៣ ​ម្នាក់ នៅ​ក្រសួងមហាផ្ទៃ បានឱ្យ​ជាង​សង់​របង​ថ្ម​កម្ពស់​ជិត​២​ម៉ែត្រ លយ​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ណែនាំ​ម្ចាស់ផ្ទះ​ឱ្យ​វាយចោល​ដូច​ទម្រង់​ដើម​វិញ កាលពី​ល្ងាច​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦ ចំណុច​ផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៧៥ ភូមិ​៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    មន្ត្រី​ខណ្ឌដូនពេញ បានឱ្យដឹងថា សំណង់​របង​ថ្ម​ប្រវែង​ ៤,៤៥​ ម៉ែត្រ កម្ពស់ ​១,៩០​ ម៉ែត្រ​ដែល​សង់​លើ​ច​ញ្ចើ​ម​ផ្លូវ​សាធារណៈ​នោះ ជា​របស់​ឈ្មោះ ​សូត្រ សម្បត្តិ មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក នៃ​ក្រសួងមហាផ្ទៃ។​

    មន្ត្រី​ដដែល​បន្តថា ម្ចាស់ផ្ទះ​លេខ​៣៧ បាន​ជួល​ជាង​មក​រៀប​ឥដ្ឋ​បណ្ដុះ​របង​បន្ថែម​លយ​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ ក្នុង​គោលបំណង​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ ​ដោយ​ឃើញ​ពី​ការ​រំ​លាភ​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ដូច្នេះ ប្រជាពលរដ្ឋ ក៏បាន​រាយការណ៍​ជូន​អាជ្ញាធរ​ខណ្ឌ​ចុះមក​ត្រួតពិនិត្យ​ជាក់ស្តែង​តែម្តង។​

    បន្ទាប់មក​អាជ្ញាធរ​ដែល​ចុះមក​ត្រួតពិនិត្យ​មើល​ហើយ​តម្រូវឱ្យ​ម្ចាស់ផ្ទះ​រូបនោះ​ត្រូវតែ​រុះរើ ឬ​វាយចោល​ឱ្យ​ដូច​ទម្រង់​ដើម​វិញ គឺ​ទុក​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦ រុះរើ​ខ្លួនឯង។ ​បើ​ម្ចាស់ផ្ទះ​មិន​យល់ព្រម​តាម​អាជ្ញាធរ​ណែនាំ​នោះទេ នឹងមាន​វិធានការ​តាម​ក្រោយ​ទៀត៕​

Unnamed %282%29
adverise with khmeread
Loading ad ...