ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​ដឹកនាំ​បង្ក្រាប​ក្រុមចោរប្លន់​បាន ​៥​ នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុង បាន​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​មួយចំនួន ​និង​ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ជា​បន្តបន្ទាប់​ក្នុង​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល​បាន​ចំនួន​ ៥​ នាក់ និងកំពុង​ចាប់​បន្តទៀត។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​២​ ធ្នូ ​២០១៦ ​ចាប់ពី​ម៉ោង​៥​ល្ងាច ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុង បាន​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌទួលគោក, ​ខណ្ឌ​ពោធិ៍​សែន​ជ័យ, ​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ប្លន់​ម៉ូតូ​ម៉ាក Zoomer.X ប្រដាប់អាវុធ រហូតដល់​វេលា​ម៉ោង​ប្រហែល​៩ ​និង​៣០​នាទី យប់​សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៥ ​នាក់​ជា​បន្តបន្ទាប់។

    ប៉ូលិស​បន្តថា ជនសង្ស័យ​ ៤ ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​រង្វង់​ប្រតិបត្តិការ និង​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ឹ​ង សុវណ្ណ​ភារ​ម្យ ហៅ ​"​អា​មាន" ​បាន​ឆ្លើយ​សារភាពថា "​ខ្លួន​និង​ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ទៀត​ពិតជា​បានធ្វើ​សកម្មភាព​ដោយ​ហិង្សា​ប្រើ​អាវុធ​វាយ​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​ម៉ាក Zoomer.X ពណ៌ ស​លាយខ្មៅ ស៊េរី ២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DM-019 នៅ​ចំណុច​មុខ ផ្ទះ​លេខ​2 ផ្លូវ២៥៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក កាលពី​ថ្ងៃទី៣០​ វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​ប្រហែល​១០​ និង​៣០នាទី​យប់​។​

    បន្ទាប់មក​នៅ​ថ្ងៃទី​៣ ​ធ្នូ ​២០១៦​ វេលា​ម៉ោង​៧​ព្រឹក​នេះ ការិយាល័យ​ និង​ខណ្ឌ​ពាក់​ព័ន្ធ បាន​បន្ត​ស្រាវជ្រាវ​តាម​ចាប់ បក្ខពួក​ដែល​សេសសល់​ចំនួន​ ៣ ​នាក់​ទៀត ក្នុងករណី​ប្លន់​ម៉ូតូ​ម៉ាក ​Zoomer.X ខាងលើ​។​

    ប៉ូលិស​បន្តទៀតថា វេលា​ម៉ោង​ប្រហែល​៩​ និង​ម៉ោង​១០​ព្រឹក​នេះ ប៉ូ​លិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​សហកា​រ​ជាមួយ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​,​ ប៉ូលិស​ស្រុក​អង្គស្នួល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​២ ​នាក់​ទៀត​នៅ​ចំណុច​ផ្សេងគ្នា ទី​១-​ឈ្មោះ ហៀន បូរ៉ា ភេទប្រុស អាយុ​១៨​ឆ្នាំ មុខរបរ និង​ទីលំនៅ​បច្ចុប្បន្ន​​​មិន​ពិតប្រាកដ និង​ទី​២-​ឈ្មោះ រុណ រដ្ឋា ហៅ ថា ភេទប្រុស មុខរបរ​ និងទីលំនៅ​មិន​ពិតប្រាកដ (​ជា​បក្ខពួក​ប្លន់​ម៉ូតូ​ Zoomer.X) ឃាត់ខ្លួន​នៅ​ចំណុច​ព្រំប្រទល់​ ស្រុក​អង្គស្នួល ​​រាជធានី​ភ្នំពេញ និង​មុខផ្ទះ​សំណាក់ ចាន់ គ្រឹ​ស្នា សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

    គួររំលឹកថា យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​មួយ​ម៉ា​ក Zoomer-X ទើបតែ​មកពី​ដើរលេង​ហើយ​បាន​ត្រឡប់ទៅផ្ទះ​វិញ ត្រូវ​ជនសង្ស័យ​មួយក្រុម​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ជិះ​ម៉ូ​តូ​មកពី​ក្រោយ ​ហើយ​បាន​ភ្ជង់​ប្លន់​យកម៉ូ​តូ​ពី​ជនរងគ្រោះ​បានសម្រេច​រួច​ជិះ​គេចខ្លួនបាត់​។​

    អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃទី​២​ ខែធ្នូ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៤៨​ នៅ​ស្ថិតនៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះ​ឈ្មោះ ឌួង សង្ការ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​និស្សិត ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​លេខ​៩៧ ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​គាត់​បាន​ជិះម៉ូ​តូ​មួយ​ម៉ា​ក Zoomer-X ពណ៌​ស ពាក់​ស្លាក​លេខ ភ្បំ​ពេញ​ 1FV.0325​ ទើបតែ​ចេញមក​ពី​ដើរលេង​ហើយ​បាន​ត្រឡប់ទៅផ្ទះ​វិញ​តែ​ទៅ​មិនទាន់​ដល់​ផង ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ​៤ ​នាក់​ជិះ​ម៉ូតូ​ ២​ គ្រឿង មិន​ចាំ​​ម៉ាក​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មកពី​ក្រោយ​ហើយ​បាន​ភ្ជង់​ប្លន់​យក​ម៉ូ​តូ​ពី​ជនរងគ្រោះ​បានសម្រេច​រួច​ជិះ​គេចខ្លួនបាត់​តែម្តង៕

15281073 907183602752536 1897164958 n adverise with khmeread

មតិយោបល់