តើ​អ្នក​ប៉ះពាល់​ដែរ​ទេ​? WhatsApp នឹង​លែង​ដំណើរការ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់ៗ​រាប់លាន​គ្រឿង​នៅ​ចុង​ឆ្នាំនេះ​

    ​ប្រសិនបើ​អ្នក​កំពុង​ប្រើ​ស្មា​ត​ហ្វូ​ន​ចាស់​ដើម្បី​ផ្ញើ​សារ WhatsApp អ្នក​ប្រហែលជា​ត្រូវ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ហើយ​។ 

​    ​ក្រុមហ៊ុន WhatsApp បានប្រកាសថា កម្មវិធី​ខ្លួន​នឹង​លែង​គាំទ្រ​ទូរស័ព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់ៗ​នៅ​ដំណាច់​ឆ្នាំនេះ​។ 

​    ​ក្រុមហ៊ុន​កម្មវិធី​ផ្ញើ​សារ​នេះ​និយាយថា ខ្លួន​មាន​គម្រោង​ដកចេញ​កម្មវិធី​ចេញពី​ទូរស័ព្ទ​ដើរ​ដោយ​ប្រព័ន្ធ Window និង​ស៊េរី​ចាស់ៗ​របស់ Apple នៅត្រឹម​ខែមករា និង​ទូរស័ព្ទ Blackberry និង Nokia គឺ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧​។ 

​    ​* ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​នឹង​លែង​ស្គាល់ WhatsApp 
​    ​- Android 2.1 and 2.2
​    ​- Windows Phone 7
​    ​- iPhone 3GS/iOS 6
​    ​- BlackBerry
​    ​- Nokia S40
​    ​- Nokia Symbian S60៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...