ចេះតែ​ឆ្ងល់ ហេតុអ្វី​បានជា​ឱកាស​បុណ្យ​ណូអែល ពួក​អឺរ៉ុប​យក​ប្រេង​អូ​លីវ​ចាក់​ចូល​សំបក​ក្រូច​!

    ​អ្នក​ប្រហែលជា​គិតថា​វា​គឺជា​រឿង​ចម្លែក ដែល​យក​ប្រេង​អូ​លីវ​ដាក់ចូល​ក្នុង​សំបក​ក្រូច ប៉ុន្ដែ​វា​ជា​ល្បិច​មួយ​គេ​ប្រើ​ជា​យូរ​មកហើយ​ឱ្យតែ​ដល់​បុណ្យ​ណូអែល​។​

​    ​គេ​ចាក់​ប្រេង​អូ​លីវ​ក្នុង​សំបក​ក្រូច ដើម្បី​ធ្វើជា​ទៀន​ដុត​បំភ្លឺ​ជា​លក្ខណៈ​ការរៀបចំ​តុបតែង​មួយ​ក្នុង​បុណ្យ​ណូអែល​។ ប៉ុន្ដែ​ថា​តើ​គេ​ធ្វើ​វា​ដោយ​របៀប​ណា​ទៅ​?

​    ​ដំបូង​យើង​ត្រូវ​វះ​សំបក​ក្រូច​ជា​ពីរ​ឱ្យ​ស្អាត​កុំឱ្យ​ដាច់​រលាត់​អាក្រក់​មើល​។ បន្ទាប់មក​បក​វា​ថ្នមៗ ធ្វើយ៉ាងណា​ឱ្យនៅ​សល់​មួយ​ចំហៀង​ម្នាក់ រួច​ឆ្កៀល​សាច់​ក្រូច​ចេញ​។ យក​សំបក​មួយ​ចំហៀង​មក​ឆ្លាក់​ជា​រូប​ផ្កាយ ហើយ​សំបក​ក្រូច​មួយ​ចំហៀង​ទៀត​ទុក​សម្រាប់​ចាក់​ប្រេង​អូ​លីវ​ចូល រួច​ដុត​ភ្លើង​។​

​    ​ពេល​ដុត​ភ្លើង​រួច យក​សំបក​ឆ្លាក់​រូប​ផ្កា​យមក​គ្របពីលើ នឹង​ក្លាយជា​ទៀន​តែង​លម្អ​ផ្ទះ​យ៉ាង​ស្អាត និង​ចំណាយ​ធូរ​ថ្លៃ​បំផុត​។ ដើម្បី​កាន់តែ​ជាក់ច្បាស់​សូម​មើល​វីដេអូ​ខាងក្រោម​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត