samsung-banner
adverise with khmeread

មនុស្ស​វ័យក្មេង​នៅ​អង់គ្លេស​រាប់រយ​នាក់​កំពុង​ចាញ់បោក​ឧក្រិដ្ឋជន​តាម​អន​ឡាញ ដែល​បញ្ឆោត​ពួកគេ​ឱ្យ​ថត​ស្រាត​ដាក់​កាមេរ៉ា រួច​គំរាម​ចែកចាយ​រូប​ស្រាត​នោះ​! ហើយ​មាន ៤ នាក់​ហើយ​ធ្វើអត្តឃាត​

0

​    ​មន្ត្រីប៉ូលិស​អង់គ្លេស​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ក្រុម​អ្នកធ្វើការ​វ័យក្មេង​កំពុង​ក្លាយជា​គោលដៅ​របស់​ក្រុម​គំរាមកំហែង​ផ្លូវភេទ​តាម​អន​ឡាញ​។​

​    ​ឧក្រិដ្ឋ​ជនបរទេស​កំ​ពុង​ប្រើប្រាស់​ឧបាយកល​ស្នេហា​ដើម្បី​ទាក់ទាញ​អ្នកជំនួញ និង​សិស្ស​វ័យក្មេង​ឱ្យ​ប្រព្រឹត្តិ​អំពើ​មិន​គប្បី​នៅ​ចំពោះមុខ​កាមេរ៉ា​។​

​    ​បន្ទាប់មក​ក្រុម​នេះ​ទទួលបាន​លុយ​លស់​រាប់លាន​ដុល្លារ​ដោយ​គំរាម​ជនរងគ្រោះ​ថា នឹង​ចែកចាយ​វីដេអូ​ដែល​ពួកគេ​ធ្វើ​នៅមុខ​កាមេរ៉ា​ជាមួយ​មិត្ត និង​គ្រួសារ​របស់​ពួកគេ​។​

​    ​ក្នុងករណី​គំរាម​ចែកចាយ​រូបអាក្រាត​នេះ គេ​ឃើញ​មាន​បុរស ៤ នាក់​អាយុ​ចន្លោះ ១៨ ទៅ ២៤ ឆ្នាំ បានសម្លាប់​ខ្លួន ដោយសារតែ​ប្រឈម​ការគំរាមកំហែង​បែបនេះ​។​

​    ​កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា​កន្លងទៅ ក្រុម​អ្នកស៊ើប​អង្កេត​បានបង្ហាញ​សកម្មភាព​បទឧក្រិដ្ឋ​នៅក្នុង​ចំនួន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ទៅកាន់​សាធារណជន​ជា​លើកដំបូង ដើម្បី​បញ្ឈប់​ជនរងគ្រោះ​ពី​ការចាញ់បោក​។ បទល្មើស​ចំនួន ៨៦៤ ករណី​ត្រូវបាន​កត់ត្រា​រួចហើយ​ក្នុងឆ្នាំនេះ ដែល​ច្រើនជាង​ឆ្នាំ ២០១៥ ដល់​ទៅ​ពីរដង​។​

​    ​មន្ត្រី​មកពី​ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ (NCA) បាន​ព្រមាន​ថា ចក្រភព​អង់គ្លេស​កំពុង​ក្លាយជា​គោលដៅ​របស់​ពួកឧក្រិដ្ឋជន​មកពី​ប្រទេស​ម៉ា​រ៉ុ​ក ហ្វ៊ី​លី​ពី​ន និង​ប្រទេស​កូត​ឌី​វ័រ​។​

​    ​ពួកគេ​បាន​រកឃើញ​ឧក្រិដ្ឋជន​បើក​មណ្ឌល​ស្ទីល​ដូច​រោងចក្រ​ជាមួយ​តារា​សម្តែង​នៅមុខ​កាមេរ៉ា ពួក​អ្នក​ចាំ​សម្លុត​គំរាម​តាម​អន​ឡាញ និង មណ្ឌល​ហិរញ្ញវត្ថុ​សម្រាប់​លាង​លុយ​ដែល​គំរាម​បាន​។​

​    ​ការទាមទារ​លុយ​បង់​លស់​អាច​ចាប់ពី​រាប់រយ​ដុល្លារ​រហូតដល់​ពាន់​ដុល្លារ ជាមួយ​លុយ​ត្រូវបាន​ផ្ញើ​ដោយ​អ្នក​ផ្ទេរ​អនាមិក​មួយរូប​។​

​    ​ទីភ្នាក់ងារ NCA ក៏បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ក្នុង​គោលបំណង​ព្រមាន​ដល់​ជន​ដែល​ងាយ​រងគ្រោះ​ផងដែរ​៕

​ប្រភព៖បរទេស

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់