កំពុង​ខ្វល់​មុខ​កើតមុន​ខ្ទុះ​មាន​សាច់​? អនុវត្ត​វិធី​ធម្មជាតិ​ថោកៗ​ទាំង ៦ នេះ មិន​ខុស​បំណង​ទេ​

    ​ប្រសិនបើ​អ្នកមាន​មុន នោះ​អ្នកនឹង​ប្រើ​ផលិតផល ឬ​ថ្នាំ​ដើម្បី​ព្យាបាល​។ ពួកវា​មាន​ប្រសិទ្ធភាព​មែន ប៉ុន្ដែ​វា​មាន​ផលប៉ះពាល់​ដូចជា​ស្បែក​ស្ដើង ឡើង​ជាំ​ដុំៗ ឬ​ផលិតផល​ទាំងនោះ​មាន​សារធាតុ​គីមី​។​ល​។​

​    ​ប្រសិនបើ​អ្នកមាន​កង្វល់​អំពី​បញ្ហា​នេះ សូម​ងាក​មក​ប្រើ​របស់​ធម្មជាតិ​ងាយ​រក​ទាំងនេះ​វិញ​។​

​    ​១. បន្ទាល​កន្ទុយក្រពើ​មាន​វីតាមីន​អាច​កម្ចាត់​សន្លាក និង​ព្យាបាល​ស្បែ​កមុខ​។ លាប​លើ​ស្បែក​ទុក ៣០ នាទី​សឹម​លាងមុខ​។​
​    ​២. ម្សៅ Baking Soda ត្រូវបាន​គេ​ប្រើប្រាស់​នៅ​ចង្ក្រាន​ផ្ទះបាយ ក៏ដូចជា​ផលិតផល​ថែ​សម្រស់​ផងដែរ​។ វា​មាន​តួនាទី​កម្ចាត់​សន្លាក​និង​ព្យាបាល​ស្បែក​ដែរ​។ លាយ​ទឹក​បន្តិច​ជាមួយនឹង​ម្សៅ​នេះ (​លាយ​តាម​ការគួរ​) លាប​លើ​ផ្ទៃមុខ​ទុកចោល ៣ នាទី សឹម​លាងមុខ​ចេញ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។​
​    ​៣. ក្រមួន​ប្រេងដូង ដួស ១/៤ ស្លាបព្រា​កាហ្វេ​មក​លាប​លើ​ផ្ទៃមុខ ម៉ាស្សា​តិចៗ​ជាការ​ស្រេច​។​
​    ​៤. ត្រសក់​មាន​វីតាមីន A និង C និង​ម៉ាញ៉េ​ស្យូ​ម ជួយ​ព្យាបាល​សន្លាក​របស់​មុន​។ កាត់​ស្ដើងៗ​បិទ​លើ​មុខ​ទុកចោល ៣០ នាទី​សឹម​លាងមុខ​ជាមួយនឹង​ទឹក​ត្រជាក់​។​
​    ​៥. ទឹកឃ្មុំ លាប​លើ​មុខ​ទុកចោល ៣០ នាទី ប្រើប្រាស់​ជាប្រចាំ​ដើម្បី​ថែ​សម្រស់​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...