រូបភាព​កូនភ្លោះ ៥ នាក់​នេះ​កំពុង​ធ្វើឱ្យ​បេះដូង​មនុស្ស​លើ​ពិភពលោក​មាន​ភាពកក់ក្តៅ​គ្រប់គ្នា​!

    ​រូបភាព​ដ៏​គួរឱ្យ​ស្រឡាញ់​របស់​កូនភ្លោះ​ប្រាំ​នាក់​កំពុង​ល្បីរ​ន្ធឺ​ពេញ​បណ្តាញ​សង្គម​។​

​    ​អ្នក​ម្តាយ Kim Tucci មកពី​ប្រទេស​អូស្ត្រាលី​បាន​ថតរូប​ភាពជា​មួយ​កូនង៉ែត​ប្រាំ​នាក់​របស់គាត់​ដោយ​ក្នុងនោះ​មាន Penelope ទម្ងន់ ១,១៦ គីឡូក្រាម​, Beatrix ទម្ងន់ ១,២១ គីឡូក្រាម​, Allie ទម្ងន់ ១,២០ គីឡូក្រាម​, Tiffany ទម្ងន់ ១,១៧ គីឡូក្រាម និង Keith ទម្ងន់ ១,២៦ គីឡូក្រាម បន្ទាប់ពី​ជាង​ថតរូប​ឈ្មោះ Erin Elizabeth បាន​ចែករំលែក​នៅលើ​ទំព័រ Facebook របស់ខ្លួន​កាលពី​ដើមខែ​នេះ​។​

​    ​អ្នកស្រី Tucci វ័យ ២៦ ឆ្នាំ​បានផ្តល់​កំណើត​ដល់​កូនស្រី​បួន​នាក់ និង​កូនប្រុស​ម្នាក់​តាំងពី​ថ្ងៃទី ២៨ ខែមករា​មកម្ល៉េះ​។​

​    ​បច្ចុប្បន្ន​អ្នកស្រី Tucci និង​ប្តី​ឈ្មោះ Vaughn មានកូន ៨ នាក់ ខណៈ​កូន​ទាំងអស់​មាន​អាយុ​ត្រឹម ៩ ឆ្នាំ​ចុះក្រោម​៕

​ប្រភព៖បរទេស

 

adverise with khmeread

អ្នកនឹងចូលចិត្ត