គ្រាន់តែ​ប៊ីដុង​ជ័រ​សោះ អាច​សង្គ្រោះ​រុក្ខជាតិ​ដាំ​ក្នុងផ្ទះ​បាន​យ៉ាង​ងាយ​!

    ​អ្នក​ប្រហែលជា​ឧស្សាហ៍​បោះចោល​ប៊ីដុង​ទាំងនេះហើយ​មើលទៅ ប៉ុន្ដែ​អ្នក​មិនដឹងថា​ប្រសិនបើ​យើង​បោះ​វា​ចោល​ថា​តើ​បរិស្ថាន​នឹង​ទៅជា​យ៉ាងណា​នោះទេ​។ ប្រភេទ​ប៊ីដុង​ប្លា​ស្ទិ​ច​គឺ​មិន​ងាយ​នឹង​រលាយ​ទេ បើទោះជា​ត្រូវ​ខ្យល់ ថ្ងៃ ភ្លៀង​ក៏ដោយ សូម្បីតែ​ដុត​វា​ក៏ដោយ ក៏​វា​មិន​រលាយ​ទៅជា​ផេះ​ដែរ​។​

​    ​ប៉ុន្ដែ​ប្រសិនបើ​អ្នក​មានគំនិត​ច្នៃប្រឌិត​តែ​បន្តិច វា​មិន​ត្រឹមតែ​ជួយ​ដល់​បរិស្ថាន​នោះទេ ថែ​ទាំង​ជួយ​ដល់​រុក្ខជាតិ​ទៀតផង​។​

​    ​មូលហេតុ​ដែល​ម្ដាយ​រូបនេះ​ចោះ​ប៊ីដុង​ទឹកដោះគោ គឺ​ដើម្បី​ដាំ​រុក្ខជាតិ ប៉ុន្ដែ​គាត់​ដាំ​ដោយ​របៀប​ណា​? ហើយ​គាត់​ត្រូវការ​អ្វីខ្លះ​?

​    ​អ្វីដែល​យើង​ត្រូវមាន​នោះ​គឺ ប៊ីដុង​ទឹកដោះគោ ៤, ដប​ទឹក​សុទ្ធ​ជ័រ ១, ថូ​សម្រាប់​ដាក់​ប៊ីដុង ១, ដី និង​ឧបករណ៍​សម្រាប់​ចោះ​ប្រហោង​។​

​    ​* របៀប​ធ្វើ​៖
​    ​- ជំហាន​ដំបូង អ្នក​ត្រូវ​ចោះ​ប្រ​ហោ​តូចៗ​លើ​ប៊ីដុង​ទាំង ៤ ជាមុនសិន ហើយ​ក្នុងចំណោម​ប៊ីដុង​ទាំងនោះ​មាន​មួយ​ត្រូវ​ចោះ​ប្រហោង​ធំជាងគេ​ដូច​ក្នុង​រូបភាព​។​
​    ​- បន្ទាប់មក​ត្រូវ​ចោះ​បាត​របស់​វា​ដើម្បី​ធ្វើជា​កន្លែង​មួយ​បង្ហូរទឹក​។​
​    ​- ប៊ីដុង​ទាំងអស់​ត្រូវ​ចោះ​ប្រហោង​នៅ​នឹង​ពោះ​របស់​ប៊ីដុង ដើម្បី​ត​ភ្ជាប់​កា​ដុង​ទាំងអស់​ចូលគ្នា​។​
​    ​- ចំណែក​ដប់​ទឹក​សុទ្ធ​ត្រូវ​កាត់​ជា​ពីរ ហើយ​យក​ខាង​ក្បាល​វា​ទៅ​ដោត​ទៅនឹង​ប៊ីដុង​ទឹកដោះគោ​ដែលមាន​ចោះ​ក្បាល​ធំ​ជាង​មួយ​ក្នុងចំណោម​ប៊ីដុង​ទាំង ៤ នោះ​។​
​    ​- ថូ​ជ័រ​ត្រូវ​ចោះ​រន្ធ​ពោះ​វាបី​ទាំង​បួន​ទិស​។​
​    ​- បន្ទាប់មក​ចាក់ដី​ចូ​បន្តិច សឹម​ដាក់​ប៊ីដុង​ទឹកដោះគោ​ដែល​ភ្ជាប់​គ្នា​រួច​នោះ​ចូល ហើយ​ចាក់ដី​បន្ថែម​ឱ្យ​លិច​រហូត​សល់​ត្រឹម​មាត់​ដប​ទឹក​ជ័រ​។​
​    ​- បន្ទាប់មកទៀត​អ្នក​ចង់​ដាំ​អ្វី​ក៏បាន​ដែរ ហើយ​មាត់​ដប​ទឹក​ជ័រ​នោះ​គឺ​សម្រាប់​ចាក់ទឹក​ចូល​ចិញ្ចឹម​ដំណាំ​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...