ការសិក្សា​៖ មនុស្ស​នៅ​លីវ​យូរ​គឺជា​គូ​ស័ក្តិសម​នឹង​គ្នា​ឥតខ្ចោះ

    ​អ្នក​ច្បាស់​ជា​គិតថា រឿង​ពិបាក​និយាយ​បំផុត​នៅ​ថ្ងៃ​ណាត់​គូស្នេហ៍​ដំបូង​គឺថា អ្នក​បានរស់នៅ​តែម្នាក់ឯង​អស់ ១០ ឆ្នាំ​។ ប៉ុន្តែ​ការស្រាវជ្រាវ​ជាច្រើន​លើកឡើងថា មនុស្ស​នៅ​លីវ​យូរ​គឺជា​គូ​ស័ក្តិសម​នឹង​គ្នា​ឥតខ្ចោះ​។ ពួកគេ​សប្បាយរីករាយ​ជាង និង​មាន​សុខភាព​ល្អ​ជាង​គូស្នេហ៍​ដែល​ឆាប់​រៀបការ​។ 

​    ​ខាងក្រោម​នេះ​ជាហេតុ​ផល ៧ យ៉ាង​ដើម្បី​គាំទ្រ​ការអះអាង​របស់​ពួក​អ្នកស្រាវជ្រាវ​៖
​    ​១. មនុស្ស​នៅ​លីវ​មាន​ទំនាក់ទំនង​សង្គម​ជិតស្និទ្ធ​ជាង​
​    ​ពួកគេ​ងាយ​នឹង​ចុះសម្រុង​ជាមួយ​ឪពុកម្តាយ បងប្អូន មិត្តភក្តិ អ្នកជិតខាង និង​អ្នកធ្វើការ​ជាមួយ​។ 

​    ​២. ពួកគេ​មាន​ភាពជោគជ័យ​ច្រើន​
​    ​យោងតាម​ការវិភាគ​ទិន្នន័យ​បាន​រកឃើញថា មនុស្ស​នៅ​លីវ​មានការ​លូតលាស់​ផ្ទាល់ខ្លួន​ច្រើនជាង​អ្នក​ឆាប់​មាន​គូ​។ ពួកគេ​មិន​ងាយ​ចុះចាញ់​ក្នុងការ​ប្រឹងប្រែង​ដើម្បី​ជីវភាព​រស់នៅ​ទេ​។ 

​    ​៣. ពួកគេ​ចិត្តធ្ងន់​
​    ​ពួកគេ​មិន​ងាយ​រង​ឥទ្ធិពល​ពី​ដៃគូ ហើយ​មាន​ចិត្តធ្ងន់​ចំពោះ​គ្នា​។ ពួកគេ​គោរព​និង​ឱ្យ​តម្លៃ​គ្នា​។ 

​    ​៤. មនុស្ស​នៅ​លីវ​យូរ​មាន​សុខភាព​ល្អ​ជាង​
​    ​ពួក​អ្នក​នៅ​លីវ​ភាគច្រើនបំផុត​ចំណាយ​ពេលទំនេរ​ហាត់ប្រាណ​។ 

​    ​៥. ពួកគេ​សម្រេចបាន​ភាពជោគជ័យ​ច្រើនជាង​
​    ​អ្នក​សង្គមវិទ្យា លោក Eric Klinenberg បាន​ប្រាប់​ទស្សនា​វ​ដ្តី Mother Jones ថា អ្នក​នៅ​លីវ​យូរ​បំពេញ​បំណង និង​សម្រេច​ភាពជោគជ័យ​ទាំង​ក្នុង​ការងារ និង​ការសិក្សា​បាន​ច្រើនជាង​អ្នក​ឆាប់​រៀបការ​។ 

​    ​៦. មនុស្ស​នៅ​លីវ​មាន​រាង​ស្វ៊ែ​ល​ជាង​
​    ​យោងតាម​ការសិក្សា គូស្នេហ៍​នៅ​លីវ​យូរ​ដូចគ្នា​ប្រហែល ២ ភាគ ៣ មាន​រាង​ស្វ៊ែ​ល​ជាង ដោយសារ​ពួកគេ​ទទួលទាន​អាហារ​សុខភាព និង​ឧស្សាហ៍​ហាត់ប្រាណ​។ 

​    ​៧. ពួកគេ​រីករាយ​ជាង​
​    ​តាម​ការស្រាវជ្រាវ មនុស្ស​ដែល​រង់ចាំ​គូស្នេហ៍​យូរៗ ពេល​បាន​ជួបគ្នា​គឺ​សប្បាយរីករាយ​លើស​នរណាៗ​ទាំងអស់​៕ 

 

1
adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

Loading ad ...