ចាប់​អ្នក​គួ​ក​ជេ​ម៉ូតូ​ម្នាក់​ពាក់ព័ន្ធ​ករណី​ទិញ​ម៉ូតូ​ពួកចោរ​ប្លន់​

    ភ្នំពេញ ៖ អ្នក​គួ​ក​ជេ​ម៉ូតូ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ ៧​ កន្លះ​យប់​ថ្ងៃទី​៣​ ធ្នូ​ ឆ្នាំ​២០១៦ នៅ​ចំណុច​នៅ​បន្ទប់​ជួល​លេខ​១៣ ផ្លូវ​បេតុង ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ពាក់ព័ន្ធ​ករណី​ទិញ​ម៉ូតូ​ពួកចោរ​ប្លន់​ដោយ​ដកហូត​បាន​វត្ថុតាង​មួយចំនួន។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុង និង ដោយមាន​ការអនុញ្ញាតិ​ពី​លោក​ ​កុល បុ​ណ ព្រះរាជអាជ្ញារង ​បាន​ចុះ​ឆែកឆេរ និង​ឃាត់ខ្លួន​ជាក់ស្តែង បាន​ជនសង្ស័យ​ចំនួនម្នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ទទួលផល​ចោរកម្ម ក្នុងករណី​ប្លន់ នៅ​បន្ទប់​ជួល​លេខ​១៣ ផ្លូវ​បេតុង ភូមិ​ច្រេស​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​មានឈ្មោះ លាង តារា​ ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ ទិញ​ម៉ូតូ ជា​លទ្ធផល​ប៉ូលិស​ដកហូត​បាន ស្លាក​លេខ​ម៉ូតូ ៥​ស្លាក​, ឧបករណ៍​សម្រាប់​ដោះ​ម៉ូតូ​មួយចំនួន​ និង​ម៉ូតូ​ចំនួន ៤ ​គ្រឿង។​

    បច្ចុប្បន្ន​បាន​នាំយក​ជនសង្ស័យ​ទៅ​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​បន្ត៕

adverise with khmeread