De gea

អ្នកចាំទី​ដៃ​ស្អិត​ក្រុម​បិសាច​បញ្ចប់​ចម្ងល់​អំពី​អនាគត​របស់ខ្លួន​ជាមួយ​អធិរាជ​ស Real Madrid

អ្នកចាំទី​ដៃ​ស្អិត​របស់​ក្រុម​បិសាច​ក្រហម David De Gea និយាយថា​គាត់​សប្បាយ​ចិត្តនឹង​នៅ​បន្ត​ជាមួយ​ក្រុម Manchester United ទោះបីជា​គាត់​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុម​អធិរាជ​ស Real Madrid យ៉ាងណាក៏ដោយ​។

​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បរាជ័យ​ក្នុងការ​ផ្ទេរ​ទៅកាន់​ទឹកដី Bernabeu រួច​ម្តងមកហើយ​ក្នុងអំឡុង​ថ្ងៃ​ផុតកំណត់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ដ៏​គួរ​ឲ្យ​អស់សំណើច​សម្រាប់​ក្រុម​ទាំងពីរ មុនពេល​ដែល​គាត់​បានសម្រេច​ចិត្ត​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុម​បិសាច​ក្រហម​។​

​គេ​រំពឹងថា​ក្រុម Real Madrid នឹង​ត្រៀម​ទឹកប្រាក់​ថ្មី​ចំនួន ២៥​លាន​ផោន សម្រាប់​អ្នកចាំទី​រូបនេះ​នា​រដូវក្តៅ​ខាងមុខនេះ​។​

​ក្រុម​របស់លោក Zinedine Zidane នឹងត្រូវ​ផ្អាក​មិន​ឲ្យ​ឈាន​ជើង​ចូល​ទីផ្សារ​ដោះដូរ​កីឡាករ​នាពេល​ពីរលើក​ខាងមុខ​នោះទេ ប៉ុន្តែ​ការពិន័យ​មួយ​នេះ​នឹងត្រូវ​ពន្យារពេល​អនុវត្ត​រហូត​ដល់​ខែកក្កដា​។​

​នា​អំឡុង​ទីផ្សារ​ដោះដូរ​ក្នុង​ខែមករា​នេះ បណ្តាសារ​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​អំពី​ក្លឹប​យក្ស​របស់​ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ​រៀបចំ​ការដេញថ្លៃ​ដើម្បី​ទាក់ទាញ​កីឡាករ David De Gea ឲ្យ​ចាក​ចេញពី​ទឹកដី Old Trafford​។​

​ប៉ុន្តែ​ពេលដែល​អ្នកសារព័ត៌មាន​សាកសួរ​អំពី​អនាគត​របស់គាត់ អ្នកចាំទី​ក្រុម​បិសាច​រូបនេះ​បាន​បកស្រាយ​ថា "​ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​រីករាយ​នឹង​នៅទីនេះ​ហើយ​ខ្ញុំ​មាន​ភាពជឿជាក់​ចំពោះ​ក្រុម​មួយ​នេះ​។ ពួកគេ​មាន​ចំណុច​ខ្លះ​ពិសេស​បំផុត​ក្នុង​ពិភពលោក​"៕

 

ប្រភព៖ ដឹសាន់

មតិយោបល់