ស្លាប់​ម្នាក់​,​ របួស​ម្នាក់​ដោ​យារ​រថយន្តបុក​ជាមួយ​ម៉ូតូ​នៅ​គល់ស្ពាន​ព្រែក​សំរោង​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​០៣​ ធ្នូ​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ ​និង​១០​នាទី​ត្រង់ចំណុច​គល់ស្ពាន ព្រែក​សំរោង​ខាងលិច​លើផ្លូវ​លេខ​១១៥ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង ​សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​ម៉ូតូ ​Honda Dream C125 ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 1DD-4318 អ្នកបើកបរ​ឈ្មោះ ហេង ម៉េង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​ និង​អ្នករួមដំណើរ​ពីក្រោយ​ឈ្មោះ ប៊ិន ស​ម្ប​តិ្ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កោះក្របី ​សង្កាត់​​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ (​ចេញ​បញ្ច្រាស​ពីក្រោម​ស្ពាន​ផ្លូវ​ខាងត្បូង​) ​បត់​ស្តាំ​ឡើង​ស្ពាន​បំណង​ឆ្លងទៅ​ទិសខាងកើត​។​

    ពេលនោះ​ក៏បាន​ប៉ះ​រថយន្ត​ក្រឡុក​ស៊ី​ម៉​ង់​ត៍ ០១​ គ្រឿង ម៉ាក ​HYNO ​ពណ៌​លឿង ​ពាក់​ស្លាកលេខ​ភ្នំពេញ 5A-1218 (​អ្នកបើកបរ​មិន ស្គាល់​អត្តសញ្ញាណរ​ត់បា​ត់​)​ បើ​កបរ​​ក្នុងទិសដៅ​ពី​លិចទៅ​កើត​បណ្តាល​ឱ្យ​អ្នក​អង្គុយ​ខាងក្រោយ​ឈ្មោះ ប៊ិន ចាន់​សម្បត្តិ​ (​ស្លាប់​នៅ​កន្លែង​កើ​ត​ហេតុ​) ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន ដឹក​សព​យកទៅ​មន្ទីរពេទ្យ​ជ័យជំនះ​ដើម្បី​រងចាំ​សាច់ញាតិ​មក​ទទួល​យកទៅ​ធ្វើបុណ្យ​តា​ប្រពៃណី​ខ្មែរ​។​

    ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ហេង ម៉េង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ព្រោះ​បើកបរ​បត់​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន និង​មិន​គោរព​ផ្លាកសញ្ញា។​

    សម្ភារៈ​ខូចខាត​រថយន្ត​១ (​ស្រាល​)​ ម៉ូតូ​១​គ្រឿង​ (​ធ្ងន់​) ​រក្សាទុក​នៅ​អធិការដ្ឋាន​។ ​​របួសស្រាល​ម្នាក់ (​ប្រុស​)​ស្លាប់​ម្នាក់ (​ប្រុស​) មូលហេតុ​៖​ អ្នកបើកបរ​រថយន្ត​បើក​ខ្វះ​ការ​ប្រុង​​ប្រយ័ត្ន​រីឯ​អ្នក​បើ​បរ​ម៉ូតូ​បើកបរ​បត់​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​និងមិន​គោរព​ផ្លាកសញ្ញា​៕

Unnamed
adverise with khmeread
Loading ad ...