Ron Ng ចំណាយពេលវេលាច្រើនលើការងារ ដើម្បីរកប្រាក់

តារាភាព​យន្ត Ron Ng បាន​ចូល​រួម​កម្មវិធីដើរ​ដើម្បីសប្បុរសធម៌មួយ​ ហើយ​បាន​វិលត្រឡប់​ពីទីក្រុង Hangzhou មក​ទីក្រុង​ហុងកុងវិញ​។ នៅពេល​សួរនាំ​ថា តើ​គាត់ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការរក​ប្រាក់​ដោយងាយ​ៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឬយ៉ាងណា Ron បាននិយាយថា “មិន​មែនរកប្រាក់​បានដោយ​ងាយៗ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​ដំណើ​រ​ចុះឡើងៗ ព្រោះទីផ្សាយ​នៅពេល​បច្ចុប្បន្ននេះ​មិន​ល្អប៉ុន្មានទេ។ ចាំបាច់​ត្រូវ​ធ្វើ​ការ​ងារ​ច្រើនទៀត។ រក​ប្រាក់បន្ថែមនិង​ស្វែងរក​ការរីកចំរើន”។

Ron បាន​និយាយថា លោកកំពុង​ថតភាពយន្ត បន្ទាប់ពី​ចាក​ចេញ​ពី​ទូរទ ស្សន៍ TVB ហើយនឹងបន្ត​ថតភាព​យន្ត​ភាគនិង​ភាគយន្ត​ផ្សេងទៀត​នៅ​ឆ្នាំក្រោយ​។ សួរនាំ​ថា តើ​ហេតុអ្វីបាន​ជា​មិនសូវបង្ហាញមុខ​ក្នុង​កម្មវិធី​ប្រគល់​ពាន​ដូចជា​ TVB Star Awards Malaysia 2016 តារាភាបយន្តរូនេះ បាន​ឆ្លើយ​តប​ថា ខ្ញុំបាន​ទស្សនា​ ហើយ​ត្រូវរង់ចាំមើលថា តើ​ខ្ញុំនឹង​មាន​ឱកាស​ចូលរួម​ដែរឬ យ៉ាងណា។

នៅពេល​សួរនាំអំពី​តារាភាពយន្ត Ruco Chan និង​ Nancy Wu ដែល​ទទួល​បាន​ពាន​ TV King និង​ពាន TV Queen តាមរយៈ​ការ​សម្តែង​ក្នុង​រឿង A Fist within Four Walls តារាភាពយន្ត Ron Ng បាន​ឆ្លើយ​តប​ថា លោកអត់បាន​ទស្ស នា​ទេ ដោយ​សារលោកមិន​នៅទីក្រុងហុងកុង ហើយ​វាមិន​មែនជា​រឿងងាយ ស្រួយទេ​សម្រាប់រឿងភាគដែលអាច​ទទួល​បាន​ពាន​នេះ ដោយ​សារតែ​ឈុត​វាយ​តប់​ច្រើន ។ Ron Ng បាន​សរសើរ​អ្នកទាំង​ពីរ​ថា “​ខ្ញុំស្គាល់នាង​តាំងពី​នៅក្មេង​និង​តាំងពី​ពេល​នាងថតរឿង Triumph in the Skies មកម្ល៉េះ“៕

Ron ng
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...