Henrikh Mkhitaryan រំឭកពីការលំបាកក្រោមការដឹកនាំរបស់លោក Jurgen Klopp កាលពីនៅក្លឹប Dortmund

          ខ្សែបម្រើ Mkhitaryan ដែលចូល​រួម​ជាមួយ​ក្រុម Dortmund កាលពីឆ្នាំ​២០១៣ដើម្បី​ជំនួស​កីឡាករ Mario Gotze ដែលបានចាកចេញទៅចូល​រួម​ជា​មួយ​​ក្រុម Bayern Munich ។ ហើយអំឡុង​ពេល​នៃការដឹក​នាំ​ពីរ​ឆ្នាំ​ចុងក្រោយ​របស់លោក​ Jurgen Klopp កីឡាករ Mkhitaryan គឺជា​ជម្រើស​​ទី​១​ដែល​ពាក់​លេខ​​១០នោះបាននិយាយ​ពីពេល​វេលាធ្វើការងារ​ជាមួយ​លោក​​ Jurgen Klopp ថា គឺជា​គ្រោះ​មហន្តរាយ។

          ទោះបីជា​ធ្វើ​បាន​ល្អ​នៅក្នុង​ការ​បង្ហាញមុខ​លើក​ដំបូង​ ដោយរកបាន​៩​គ្រាប់និង​ជួយ​ឲ្យ​ក្រុម Dortmund ក្លាយ​ជា​ជើង​ឯក​រងមកនោះ ខ្សែបម្រើរូបនេះ រកបាន​ត្រឹមតែ​៣គ្រាប់នៅក្នុង​រដូវ​កាល​បន្ទាប់របស់ខ្លួន។

          ឥឡូវនេះ Mkhitaryan បាន​លាតត្រដាងអំពី​ការលំបាក​នៅរដូវកាល​ទី​២​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Klopp ។ Mkhitaryan បាននិយាយថា “​ វាជាពេល វេលាដ៏លំបាក​បំផុត​សម្រាប់ខ្ញុំ។ រដូវ​កាល​ដំបូង​អត់បញ្ហាទេ ប៉ុន្តែ​ចូល​ដល់រដូវ កាល​ទី​២​អ្វីៗពិតជាយ៉ាប់មែនទែន មិនមែនតែចំពោះខ្ញុំទេ ប៉ុន្តែ​គឺគ្រប់គ្នា​”។

          កីឡាករររូបនេះបន្តថា “ដោយសារ​យើង​ចាញ់​ច្រើន​ពេក ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​គ្មាន​សំណាងសោះ។ ខ្ញុំ​មិន​ត្រឹមតែ​រក​គ្រាប់បាល់​មិន​បាន​នោះទេ ប៉ុន្តែ​មិន​អាច​បង្កើត​ឱកាស​ផងដែរ”៕

Klopp adverise with khmeread

មតិយោបល់