តារាស្រីតៃវ៉ាន់ Shu Qi បានវិលត្រឡប់មកទីក្រុងហុងកុងប្រហែលជាម៉ោង៤ល្ងាច បន្ទាប់ពីចូលរួមកម្មវិធីប្រគល់ពាន Golden Horse Awards នៅទីក្រុងតៃវ៉ាន់ ហើយមិត្តភក្តិជិតស្និទ្ធរបស់នាងឈ្មោះ Matilda Tao បានស្ទាប់អង្អែលក្បាលពោះរបស់នាងដោយចេតនា ខណៈពេលមានពាក្យចចាមអារ៉ាមថា Shu Qi មានផ្ទៃពោះត្រូវបានផ្សព្វផ្សាយជាទូទៅ។
កាលពីថ្ងៃទី២៧ខែវិច្ឆិកា Shu Qi ស្លៀកពាក់ឈុតរលុងនិងពាក់ម៉ាស់ អាវធំនិងស្បែកជើងបាតរាបស្មើនៅសាលរង់ចាំរបស់ភ្ញៀវ ហើយដើរទៅកន្លែងចតរថយន្តជាមួយនឹងជំនួយការរបស់នាងយ៉ាងប្រញាប់ប្រញាល់នៅពេលឃើញក្រុមអ្នកកាសែត។ នៅពេលសួរនាំថា តើនាងមានសកម្មភាពប្រញប់ប្រញាល់បែបនេះ ដើម្បីបដិសេធពីពាក្យចចាមអារ៉ាមមានផ្ទៃពោះឬយ៉ាងណានោះ Shu Qi មិនបានឆ្លើយតបទេ ហើយបើករថយន្តចេញភ្លាម បន្ទាប់ពីជំនួយការរបស់នាងបានដាក់អីវ៉ាន់ចូលក្នុងរថយន្តរួចរាល់៕
