samsung-banner
adverise with khmeread

Jurgen Klopp: Sakho អាចចាកចេញពី Liverpool នៅខែមករា

Klopp and sakho

          គ្រូបង្វឹក​ក្លឹប Liverpool លោក Jurgen Klopp បាន​បញ្ជាក់យ៉ាងច្បាស់ថា ខ្សែការ​ពារ​អន្តរ​ជាតិបារាំង​ Mamadou Sakho នឹងមិនត្រូវ​បាន​ស្វាគមន៍ឲ្យ​ត្រ​ឡប់​មក​ក្រុម​ជម្រើស​ទី​១​របស់ក្រុម​ហង្សក្រហម​​ Liverpool វិញ​ទេ។ ហើយ​ថា កីឡាករ​រូបនេះអាចនឹងត្រូវ​លក់​ចេញ​នៅ​ខែមករា។

          គ្រូបង្វឹក​សញ្ជាតិអាល្លឺម៉ង់រូបនេះធ្លាប់​បានលើក​ឡើង​ថា គ្មាន​សមាជិក​នៃ​ក្រុម​ជម្រើ​សដំបូង​ត្រូវ​លក់​ចេញ​ទេនៅខែមករា​ នៅពេល​សួរនាំ​ពី​ចំណាប់អារ​ម្ម​ណ៍​​របស់​ក្លឹប West Ham មកលើ​ខ្សែ​ប្រយុទ្ធ Daniel Sturridge។

          ហើយព័ត៌មាន​នេះបាន​ធ្វើ​ឲ្យ​បណ្តាញព័ត៌មាន​អះអាងភ្លាមៗថា Sakho នឹងបន្ត​នៅ​ជា​មួយ​ក្លឹប Liverpool ទៀត​ បើទោះបីជា​មាន​ការ​ចាប់អារម្មណ៍​ក្លឹប West Ham  Inter និង AC Milan​ ក៏ដោយ។ ប៉ុន្តែ​ក្រោយ​មកលោក Klopp បាន​បញ្ជាក់ថា កីឡាករ Sakho ​មិន​មែនជា​ផ្នែក​នៃក្រុម​ជម្រើស​ដំបូង​របស់​លោក​ទេ។ ខ្សែការពារ​កណ្តាល​ វ័យ​២៦​ឆ្នាំរូបនេះ​បាន​ត្រឡប់​មក​ហ្វឹកហាត់ជា​មួយ​ក្មេងៗ​ និងមិនឲ្យ​ចូលរួម​ការហ្វឹកហាត់ដោយ​សារតែ​បំពាន​វិន័យ​របស់​ក្លឹប​ ហើយ​មិនត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​រួម​ហ្វឹក​ហាត់​ជាមួយ​ក្រុម​ឈុតធំផងដែរ៕

adverise with khmeread

មតិយោបល់