samsung-banner
adverise with khmeread

យក​ទឹក​ឱ្យ​កូន​ដែល​កំពុង​ឃ្វាលគោ ក្នុង​ស្រែចោរមកលួច​ម៉ូតូ

Unnamed %283%29

    ភ្នំពេញ ៖ ចោរលួច​ម៉ូតូ​ម្នាក់​ក្នុងចំណោម​បក្ខពួក ​២​ នាក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ៤​ល្ងាច​ត្រង់ចំណុច​លើ​ដងផ្លូវ​សណ្តរ​ស្ទឹង​៧​មករា ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០២​នាក់​ទី​១-​ឈ្មោះ សៀ រ៉ូ​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ស្វាយ​បាក សង្កាត់​ស្វាយ​បាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​បាន​) និង​ទី​០២​ឈ្មោះ នាង ភេទ​ប្រុស អាយុ​ប្រហែល​២២​ឆ្នាំ មុខរបរ​និង​ទីកន្លែង​ស្នាក់នៅ​មិន​ស្គាល់ (​គេចខ្លួន​)​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ខាងលើនេះ​បានធ្វើ​សកម្មភាព​កាច់​សោក​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ខន សារ៉ុន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ ក្រាំងស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ចាប់យក ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ ពណ៌​ខ្មៅ ពាក​ស្លាក​លេខ​រដ្ឋ​ ៣៧ 1-0067 លេខ​តួរ​និង​លេខ​ម៉ាស៊ីន 0854308 ចំនួន​ ០១ គ្រឿង (​របស់​ជនរងគ្រោះ​) សោរ​ខ្សៀ​លេខ​ ០៨ ចំនួន​០១ (​របស់​ជនសង្ស័យ​)។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ល្ងាច​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ​ពណ៌​ខ្មៅ ពាក​ស្លាក​លេខ​រដ្ឋ​ ៣៧ 1-0067 លេខ​តួ​និង​លេខ​ម៉ាស៊ីន 0854308 ចេញពីផ្ទះ​ម្នាក់ឯង​ដើម្បី​យក​ទឹក​ឱ្យ​កូន​ដែល​កំពុង​ឃ្វាលគោ ក្នុង​ស្រែ​ក្បែរ​កន្លែងកើតហេតុ​ផ្លូវ​ស្តរ​ស្ទឹង ស្ថិតនៅ​ភូមិ​ទឹកថ្លា​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ។​

    ពេល​ជិះ​ម៉ូតូ​ទៅដល់​ជនរ​គ្រោះ​បាន​ឈប់​ម៉ូតូ​នៅ​ខាងក្រោម​ជ្រាំង ផ្លូវ​សណ្តរ​ស្ទឹង​ខាងកើត ហើយ​បាន​ចាក​សោក​ម៉ូតូ​រួច​បាន​ដើរ ទៅក្នុង​ស្រែ​បាន​ចម្ងាយ​ប្រហែល​៤០​ម៉ែត្រ​ពី​កន្លែង​ដែល​ទុក​ម៉ូតូ។​ ពេល​កំពុង​ហុច​ទឹក​ឱ្យ​កូន ជនរងគ្រោះ​បាន​ក្រឡេកមើល​ម៉ូតូ ឃើញ​ជនសង្ស័យ​កំពុង​អូស​ម៉ូតូ និង​បញ្ឆេះ​ម៉ូតូ​តែ​មិន​ឆេះ ជនរងគ្រោះ​បាន​ស្រែក​ចោរៗ។​

    ជនសង្ស័យ​ក៏បាន​ទុក​ម៉ូតូ​ចោល ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​តាមផ្លូវ​សណ្តរ​ស្ទឹង​ទៅ​ទិស​ខាងលិច ក៏ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ពង្រ​កំពុង​ល្បាត​បាន​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ពង្រ​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់