ផ្លែ​ឪឡឹក​ចម្លែក​...​ទុក​មួយ​យប់​រលួយ​វ៉ុល​

    ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​មួយរូប បាន​អះអាងថា គាត់​បាន​ទិញ​ផ្លែ​ឪឡឹក​ចំនួន ​២ ​ផ្លែ​ពី​ផ្សារ​ពាណិជ្ជកម្ម​ សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​២​ ខែធ្នូ ​ឆ្នាំ​២០១៦​កន្លងទៅនេះ។ ក្នុងនោះ​មួយ​ផ្លែ ​គាត់​និង​ក្រុមគ្រួសារ​បាន​ហូប​រួចហើយ នៅសល់​មួយ​ផ្លែ​គាត់​ច្រក​ស្បោង​ទុក។​

    លុះ​ព្រឹក​ឡើ​ង ​(៣ ​ធ្នូ​ ២០១៦) ​ក៏ស្រាប់តែ​ឃើញ​ឪឡឹក​មួយ​ផ្លែ​នេះ​រលួយ​ចេញ​ជា​ពពុះទឹក​យ៉ាង​ចម្លែក​។​ ទោះជា​យ៉ាងនេះ​ក្តី មិនមាន​ប្រភព​ជាក់លាក់​បង្ហាញថា នេះ​ជា​ករណី​ឪឡឹក​ដាក់​លាយថ្នាំ​គីមី​ឬ​ដោយសារតែ​ការ​រក្សាទុក​មិនល្អ​យ៉ាង​នោះទេ​៕

Unnamed %281%29
adverise with khmeread
Loading ad ...