samsung-banner
adverise with khmeread

បើករថយន្ត​ធ្លាក់​ផ្លូវ​សំណាងល្អ​បាន​ដើមឈើ​ជួយ​ទប់​

Unnamed %281%29

    ព្រះសីហនុ ៖ រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​មួយគ្រឿង​បើ​ក​ធ្លាក់​ផ្លូវ​ខ្លួនឯង កាលពី​ម៉ោង​ជិត​៤​យប់​ទៀបភ្លឺ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៧-១៥៨ ភូមិ​អូរ​តា​ហយ ឃុំ​សឹ្ទ​ង​ឆាយ ស្រុក​កំពង់​សិលា។​

    មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២ បានឱ្យដឹងថា រថយន្ត​នេះ​ម៉ាក ​FUSO ពាក់​ស្លាក​លេខ ភ្នំពេញ ​3B-3776 ខូចខាត​ក្បាល​ខាងមុខ អ្នកបើកបរ​ឈ្មោះ រឹម ធី ភេទ​ប្រុស អាយុ៣៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្នោត ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត។​

    មន្ត្រី​ដដែល​បន្តថា គ្រោះថ្នាក់​នេះ​ទំនងជា​ដោយសារ​អ្នកបើកបរ​ងងុយដេក ធ្វើ​ឱ្យ​រថយន្ត​ជ្រុល​ចង្កូត ធ្លាក់​ទៅខាង​ស្តាំ​ដៃ​រួច​បុក​នឹង​ដើម​ឈើ​ពេលបើកបរ​មាន​ទិសដៅ​ពី ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។​ ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាលឱ្យមាន​មនុស្ស​រងគ្រោះថ្នាក់ឡើយ​៕

adverise with khmeread

មតិយោបល់