Sergio Ramos ជាប់​រហស្សនាម​វីរបុរស​ចុង​ម៉ោង ក្រោយ​ជួយ​ឱ្យ Real Madrid តាម​ស្មើ Barcelona យប់មិញ​នេះ​

    ​សារជាថ្មី​ម្តងទៀត ប្រធាន​ក្រុម Sergio Ramos អាច​ស្វែងរក​គ្រាប់​បាល់​បាន​នៅ​នាទី​ជិត​បញ្ចប់​ការប្រកួត ដោយ​ផ្តល់ឱ្យ​អធិរាជ​ស Real Madrid មានលទ្ធភាព​តាម​ស្មើ​មកវិញ និង​បាន​ពង្រីក​ដំណើរ​មិន​ស្គាល់​រសជាតិ​ចាញ់​របស់​ពួកគេ​តាំងពី​ចាប់ផ្តើម​រដូវ​កាល ខណៈដែល​ពួកគេ​បាន​បដិសេធ​លទ្ធភាព​ជ័យជម្នះ​របស់​អ្នកមាន​បុណ្យ Barcelona ក្នុងជំនួប El Clasico ដ៏​គួរឱ្យ​សង្វេគ​បំផុត​។​

​    ​គ្រាប់​បាល់​សម្រេច​ដោយ​ការ​តែ​តរបស់ Luis Suarez ចេញពី​ការបញ្ជូន​របស់ Neymar បានផ្តល់​ឱកាស​ដល់ Barcelona នាំមុខ​ទៅលើ​ការប្រកួត​នៅលើ​ទឹកដី Nou Camp មុន ១-០​។ ដោយ​ទន្ទឹងរង់ចាំ​រហូតដល់​នាទី​៨៩ ក្តីសង្ឃឹម​របស់​ក្រុម​ម្ចាស់ផ្ទះ​ត្រូវបាន​សាបសូន្យ ខណៈដែល Ramos អាច​ស្វែងរក​គ្រាប់​បាល់​តាម​ស្មើដោយ​ការ​តែ​ត​ចេញពី​ការបញ្ជូន​ពី Luka Modric ដោយ​ធ្វើឱ្យ​លោក Zinedine Zidane ចំណេញ​បាន​មួយ​ពិន្ទុ​បន្ថែមទៀត​ឈរ​នៅលើ​កំពូល​តារាង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga​។​

​    ​កំពូល​តារាង Real Madrid បច្ចុប្បន្ន​នៅតែ​បន្ត​មាន​ប្រាំមួយ​ពិន្ទុ​ដាច់​ម្ចាស់​ការពារ​តំណែង​ជើងឯក Barca បន្ទាប់ពី​ធ្វើការ​ប្រកួត​បាន​ចំនួន ១៤​សប្តាហ៍​កន្លងមកនេះ​៕

 

 92820039 ram
adverise with khmeread
Loading ad ...