adverise with khmeread 4

Update : សមត្ថកិច្ចស្គាល់មុខសញ្ញាបាញ់កក្រើកប្លន់ស្រ្តីម្នាក់នៅទួលទំពូង២ (មានវីដេអូ)

   ភ្នំពេញ ៖ សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​១៨​មករា​នេះ​ថា តាមរយ​: កាមេរ៉ា​សុវត្ថិភាព មុខសញ្ញា​ដែលជា​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នា​៤​នាក់​ធ្វើ សកម្មភាព​បាញ់​គំរាម​ប្លន់​យក​គ្រឿងអលង្ការ​និង​លុយ ខណ​:​ពេល​ជនរងគ្រោះ ៣​នាក់​ប្តី​ប្រពន្ធ​និង​កូនស្រី​ហៀបនឹង​ជិះ​រថយន្ត​ចេញទៅ​ស្រុក ។ ប៉ូលិស​កំពុង​តាម​ប្រមាញ់​ចាប់​ជនសង្ស័យ​ទាំង​៤​នាក់ ដែលជា​មុខសញ្ញា​ទើបនឹង​ចេញពី​គុក​មក​ផ្តន្ទាទោស​តាម ច្បាប់​។​

   គួររំលឹកថា អំពើ​បាញ់​ប្លន់​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែមករា នេះ​នៅ​ចំណុច​មុខ​ដី​ឡូ​តិ៍​មួយកន្លែង​ស្ថិតនៅ​ក្រោយ​ក្លឹប​ហាត់ប្រាណ​ភ្នំពេញ​ស្ព័ត​ក្លឹប តាមផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

   ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្តី​ដែល​មក​ដាក់ពាក្យ​បណ្តឹង​ឈ្មោះ​ចាយ មុន្នី ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​មុខរបរ​គ្រូពេទ្យ​នៅ​ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់ នៅផ្ទះ​ជួល​លេខ​១៤៨​សេ ផ្លូវ​លេខ​៤៣០ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន​។​ទ្រព្យសម្បត្តិ​ដែល​ពួកចោរ​ប្លន់​យក​រួមមាន : កាបូបស្ពាយ​មាន​លុយ​៣​ពាន់​ដុល្លារ​, កងដៃ​ប្លា​ទីន​២​កង​,​ខ្សែដៃ​ដាំ​ពេជ្រ​មួយ​ខ្សែ​និង​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​មួយគ្រឿង​។​

    ជនរងគ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ជិះ​ម៉ូតូ​២​គ្រឿង​មួយគ្រឿង​ម៉ាក​Scoopy​មួយគ្រឿង​និង​មួយគ្រឿង ទៀត ម៉ាក​Honda Dream​មួយគ្រឿង បានធ្វើ​សកម្មភាព​ស្ទាក់​ស្ត្រី​ជា​ប្រពន្ធ​របស់គាត់ ហើយ​បាញ់​ចំនួន​១​គ្រាប់​(​ដំបូង​៤​គ្រាប់​)​គំរាម​ឲ្យ​ប្រគល់​កាបូប​ដាក់​គ្រឿងអលង្ការ​និង​លុយ​ឲ្យ​ពួកវា​។​ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច ហើយ​ពួកវា​បើក​ម៉ូតូ​គេច​ទៅ​បត់​ឡើង​ផ្លូវ​២៧១ ខាង​ទួល​ទំពូង​បាត់​។​

    ក្រោយពី​កើតហេតុ ជនរងគ្រោះ​ជា​ប្តី​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅធ្វើ​ការសាកសួរ និង​ដាក់​ពាក្យបណ្តឹង ៕​

adverise with khmeread

មតិយោបល់