កម្មករ​នេសាទ​ម្នាក់​ធ្លាក់​ពីលើ​ទូក​ចូល​ទឹកសមុទ្រ​លង់​ស្លាប់​

    ព្រះសីហនុ ៖ បុរស​ជា​កម្មករ​នេសាទ​ម្នាក់​បាន​ស្លាប់​ដោយ​លង់ទឹក​ ពេលជនរងគ្រោះ​កំពុង​នេសាទ​ហើយ​ធ្លាក់​ពីលើ​ទូក នៅ​ចំណុច​កោះ​ឫស្សី កាលពី​ព្រឹក​ថ្ងៃទី​៣ ​ធ្នូ ​២០១៦​កន្លងទៅនេះ​។​

    បើតាម​មិត្ត​ភក្តិអ្នកនេសាទ​នៅលើ​ទូក​ជាមួយគ្នា​បានឱ្យដឹងថា ក្រោយ​ជនរងគ្រោះ​ធ្លាក់ទឹក​គេ​ក៏​ជួយ​ស្រង់​យកបាន​ភ្លាមៗ​ដែរ ប៉ុន្តែ​ពេល​ស្រង់​ដាក់​លើ​ទូក​ហើយ​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ពុំមាន​បក​រណ៍​អ្វី​ជួយសង្គ្រោះ។​

    សាកសព​ត្រូវបាន​ដឹក​មកកាន់​ទំនប់រលក​ដើម្បីឱ្យ​មន្ត្រី​សមត្ថកិច្ច​ពិនិត្យ​បន្ថែម មុននឹង​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី។

    ប៉ូលិស​បញ្ជាក់ថា សាកសព​ឈ្មោះ​ សុខ វ័ន្ដ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ ​រស់នៅ​ក្រុម​៣១ ​ភូមិ​៣ សង្កាត់​៣​ ក្រុងព្រះសីហនុ​ និង​មាន​ភរិយា​ឈ្មោះ ​ស៊ុំ ភឿន អាយុ​៣៧​ឆ្នាំ​៕​

Unnamed %281%29
adverise with khmeread
Loading ad ...