កន្លែង​ហ្នឹង​មាន​គេ​វ៉ៃ​គ្នា​មែន​? Diego Costa រត់​ពី​កៅអី​បម្រុង​មក​ចូលរួម​ក្នុង​ជម្លោះ​វាយតប់​គ្នា​រវាង​កីឡាករ ២០ នាក់​របស់ City និង Chelsea

    ​Diego Costa ហាក់ដូចជា​មិន​ធ្វើឱ្យ​ខកខាន​ឱកាស​ម្តងណា​ឡើយ​ពេលដែល​មានការ​ឈ្លោះ​ប្រតាយប្រតប់​គ្នា​។​

​    ​ដូច្នេះ ពេលដែល​កីឡាករ​ចំនួន ២០​នាក់​បាន​ផ្ទុះ​ជម្លោះ​នៅឯ​ចុងបញ្ចប់​ការប្រកួត អំឡុង​ជំនួប​រវាង Man City និង Chelsea កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ គាត់​មិន​បានឱ្យ​ការ​អង្គុយ​នៅ​កៅអី​បម្រុង​រារាំង​ឱកាស​ក្នុង​ការចូលរួម​ក្នុង​ជម្លោះ​នោះឡើយ​។​

​    ​ជម្លោះ​ដ៏​ធំ​មួយ​នេះ​បានចាប់ផ្តើម​ឡើង បន្ទាប់ពី Sergio Aguero បានសម្រេច​ចិត្ត​ផ្តល់នូវ​ចំណងមិត្តភាព​ថ្មីៗ​របស់គាត់​ជាមួយនឹង David Luiz ដោយ​ការ​ធាក់​ទាំង​កម្រោល​ដ៏​អាក្រក់​បំផុត​។​

​    ​ក្នុងស្ថានភាព​វឹកវរ​ដែល​រួមមាន​ទាំង​កាត​ក្រហម​ចំនួន​ពីរ​សន្លឹក​ផង​នោះ កីឡាករ​ម្នាក់​ស្រាប់តែ​ត្រូវ​រុញច្រាន​ឱ្យ​ដួល​នៅ​ផ្ទាំង​ពាណិជ្ជកម្ម ហើយ​បុរស​ម្នាក់​ដែលជា​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​ដែល​ចូលចិត្ត​បង្កជម្លោះ​បំផុត​បាន​រត់​ចេញពី​កៅអី​បម្រុង​ឆ្ពោះ​ចូលទៅក្នុង​សកម្មភាព​ទាំងនោះ​តែម្តង​។​

​    ​អ្នក​គ្រប់គ្នា​ច្បាស់​ជា​ស្គា​ល់ហើយ បុរស​នោះ​គឺ Diego Costa....!

​    ​ជា​លទ្ធផល​នៃ​ជម្លោះ​មួយ​នេះ កាត​ក្រហម​មួយ​សន្លឹក​ត្រូវបាន​ផ្តល់ជូន​ទៅលើ Aguero សម្រាប់​ការវាយប្រហារ​របស់គាត់​ទៅលើ Luiz ខណៈដែល​កាត​ក្រហម​មួយ​សន្លឹក​ផ្សេងទៀត​ត្រូវបាន​ផ្តល់ជូន​ទៅឱ្យ Fernandinho សម្រាប់​ការ​រុញច្រាន Cesc Fabregas ហើយ​សម្រាប់ Diego Costa?

​    ​ពាន​កិត្តិយស​កីឡាករ​ល្អ​ប្រចាំការ​ប្រកួត​ត្រូវបាន​ផ្តល់ជូន​សម្រាប់​កីឡាករ​ដ៏​មាន​ប្រជាប្រិយ​រូបនេះ​៕

 

Diegocostafight adverise with khmeread
Loading ad ...