កាសែត​អឺរ៉ុប​ជាច្រើន​ចោទ Cristiano Ronaldo និង Jose Mourinho ថា លួចលាក់​ទុក​ប្រា​ក់នៅ​បរទេស​រាប់លាន​ដុល្លារ​ដើម្បី​គេច​ពី​ការបង់ពន្ធ​

    ​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo អាច​នឹង "​លាក់​ប្រាក់​ចំនួន ១៥០​លាន​អឺរ៉ូ​នៅក្រោម​ជម្រក​ពន្ធ​នៅក្នុង​ប្រទេស​ស្វ៊ី​ស និង​កោះ Virgin របស់​ចក្រភព​អង់គ្លេស​"​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ដែល​អះអាង​ដោយ​កាសែត​អាល្លឺម៉ង់ Der Spiegel ។​

​     ឯកសារ​លេច​ធ្លាយ​ទាំងនេះ​ត្រូវ​ទទួលបាន​ដោយ កាសែត​ចំនួន ១២​នៅក្នុង​តំបន់​អឺរ៉ុប ដែល​ទទូចថា Ronaldo និង​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho អាច​នឹង​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោង​គេចវេះ​បង់ពន្ធ​រាប់លាន​ដុល្លារ និង​ការលាង​លុយ​។​

​    ​កាសែត​ទាំងនោះ​អះអាងថា Ronaldo និង Mourinho អាច​ទទួលបាន​ប្រយោជន៍​ពី​ប្រព័ន្ធ​ពន្ធ​មួយ​ដែល​បាន​រៀបចំឡើង​ដោយ​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​គឺ​លោក Jorge Mendes ។​

​    ​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី ក្រុម​ភ្នាក់ងារ​របស់លោក Mendes ឈ្មោះ Gestifute បាន​វាយបក​ត្រឡប់​ទៅលើ​ការអះអាង​ទាំងនោះ​វិញ ដោយ​ពួកគេ​បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា Ronaldo និង Mourinho គោរព​កាតព្វកិច្ច​បង់ពន្ធ​ពេញលេញ​ជូន​ទាំង​អាជ្ញាធរ​អេ​ស្ប៉ា​ញ និង​អង់គ្លេស​។​

​    ​Gestifute បាន​បន្ថែមទៀតថា បុរស​ទាំងពីរ​នាក់​នេះ​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​គេចវេះ​ពន្ធ​ខុសច្បាប់​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ឡើយ​៕

ប្រភព៖បរទេស

Cristiano ronaldo main
adverise with khmeread