samsung-banner
adverise with khmeread

អ្នកគាំទ្រ Chapecoense ចំនួន ១០០.០០០ នាក់ឈររង់ចាំទទួលសាកសពវីរបុរសរបស់ខ្លួនក្រោមដំណក់ទឹកភ្លៀង

3afe5e6400000578 3996890 image a 68 1480782706587

    ​ប្រជាជន​នៅក្នុង​ទីក្រុង​មួយ​របស់​ប្រទេស​ប្រេ​ស៊ី​ល ដែលជា​ទឹកដី​របស់​ក្រុម Chapecoense ដែល​ជួប​សោកនាដកម្ម​ដ៏​អាក្រក់ បាន​ចេញមកក្រៅ​ទាំង​ភ្លៀង​ខ្លាំង​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ខណៈដែល​ពួកគេ​បាន​ចេញមក​ចាំ​ដំណើរ​មកដល់​របស់​វីរបុរស​របស់​ពួកគេ ដែល​បាន​បាត់បង់​ជីវិត​ស្ទើរ​ទាំងស្រុង​នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។​

​    ​មនុស្ស​ចំនួន​ប្រហែលជា ១០០.០០០ នាក់​បានចេញ​មកលើ​ដងផ្លូវ ដែលជា​ចំនួន​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​របស់​ទីក្រុង Chapeco ហើយ​ពួកគេ​បានធ្វើ​ដំណើរ​ចូលរួម​នៅក្នុង​កីឡដ្ឋាន​ដែល​អាច​ផ្ទុក​ទស្សនិកជន​ចំនួន ២០.០០០​នាក់​របស់​ក្រុម​សម្រាប់​ការ​លា​ជា​លើកចុងក្រោយ​របស់​ពួកគេ​។​

​    ​ក្រុម​ទាហាន ដែល​ពាក់មួក​បេ​រ៉េ បាន​សែង​មឈូស​កីឡាករ​ទាំងនោះ​ចូលទៅក្នុង​កីឡដ្ឋាន​នៅលើ​ស្មា​របស់​ពួកគេ ដោយ​ដើរ​លុយ​ទឹក​ដែល​លិច​ទឹកភ្លៀង និង​ភក់​លើ​ទីលាន ជាមួយនឹង​បាច់ផ្កា​ព្រមទាំង​ទង់ជាតិ​៕

 

adverise with khmeread

មតិយោបល់