samsung-banner
adverise with khmeread

ឃាត់​បុរស​អាមេរិកដាច់យ៉ៃ ​ម្នា​ក់ពាក់​ព័ន្ធ​គាស់​តូប​ផង​,​ ស្នាក់នៅ​ហួស​ទិដ្ឋាការ​ផង​

15354134 1199694306784109 638033347 o

    កំពត ៖ បុរស​ជន​ជាតិ​អាមេរិក​ម្នាក់​ត្រូវ​ប៉ូលិស​ខេត្តកំពត​ឃាត់ខ្លួន​នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត នៅ​ម៉ោង ១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅនេះ ពាក់ព័ន្ធ​ករណី​គាស់​តូប ហើយ​នៅពេល​ពិនិត្យ​ប៉ាស្ព័រ​ហួស​ទិដ្ឋាការថែមទៀត។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិសអន្តោប្រវេសន៍ បាន​នាំខ្លួន​ជនបរទេស​ម្នាក់ ឈ្មោះ MICHAEL WILLIAM DEWEY ភេទ​ប្រុស អាយុ៤៣​ឆ្នាំ ជនជាតិ​អាមេរិកកាំង កាន់​លិខិតឆ្លងដែន​លេខ ៤៩៩០៣៥២៨២ ដែល​ពាក់ព័ន្ធ​ករណី​គាស់​តូប​របស់​ប្រជាពលរដ្ឋ (​មិនបាន​សម្រេច​) នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត។​

    ប៉ូលិស​បានឱ្យដឹងថា បន្ទាប់មក​ប៉ូលិស​បានធ្វើ​ការសួរនាំ និង​ពិនិត្យឃើញ​ទិដ្ឋាការ​របស់គាត់​ហួស​សុពលភាព។ បច្ចុប្បន្ន​បាន​បញ្ជូនទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់