បង្ក្រាប​គ្រឿងញៀន​២​លើក​,​ ចាប់ខ្លួនបាន​៦​នាក់​នៅ​កំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ កម្លាំង​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ជំនាញ​ចុះបង្ក្រាប​ករណី​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀននៅ​ចំណុច​ភូមិ​ធម្មយុត្តិ សង្កាត់ប្អេ​រ កាលពី​ថ្ងៃទី​៣ ​ធ្នូ​ ឆ្នាំ​២០១៦ ចំនួន​ ២​ លើក​ឃាត់​ជនសង្ស័យ​៦​នាក់។​

    ប៉ូលិស​និយាយថា ជា​លទ្ធផល​បង្ក្រាប​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ គឺ​១-​ឈ្មោះ​ ធា​រី វិជ្ជា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់ ​សង្កាត់​ប្អេ​រ​ និង​២-​ឈ្មោះ ​លី ប្រុស ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ​ស្រុក​រលាប្អៀរ​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង ថ្នាំ​ម្សៅ​ពណ៌​ស​ថ្លា​ក្រាម ២១​ កញ្ចប់​កញ្ចប់​ធំ ១​ កញ្ចប់​, ​ម៉ូតូ ១​គ្រឿង​ម៉ាក​ (​វេ​វ​) ​ពណ៌ក្រហម​,​ ទូរស័ព្ទ ១​ គ្រឿង​និង​លុយ​ខ្មែរ ៥ ​ម៉ឺន​រៀល​។​

    ប៉ូលិស​កំពុង​បន្ត​ការស្រាវជ្រាវ​ករណីនេះ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ៤​ នាក់​បន្ថែមទៀត​គឺ​១-​ឈ្មោះ រ៉ា ចាន់​រិ​ទ្ធ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មានទីលំនៅ​ភូមិ​ឡ​ទឹកត្រី ​សង្កាត់​កំពង់ឆ្នាំង, ​២-​ឈ្មោះ​ លឿន តា​ល់ ភេទប្រុស ​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបូក​កកោះ​ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ, ៣-​ឈ្មោះ​ ញ៉ែម ចាន់​ម៉ានិត ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភូមិ​កោះក្របី​ សង្កាត់​ផ្សារឆ្នាំង និង​៤-​ឈ្មោះ​ សូត្រ គឹម​ស្រ៊ី ភេទ​ប្រុស ​អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រៀ​ (​ជើង​)​ ឃុំ​ស្រែ​ថ្មី ​ស្រុក​រលាប្អៀរ។​

    លើក​ទី​២​នេះ​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំ​ម្សៅ​ពណ៌​ស​ក្រាម ១​កញ្ចប់​តូច​,​ ម៉ូតូ ២ ​គ្រឿង​​ និង​ទូរស័ព្ទ ២​គ្រឿង៕​

Untitled 1
adverise with khmeread
Loading ad ...