ជប៉ុន​ទៅ​ហួស​មួយកម្រិត​ទៀតហើយ​! បង្កើត​អាវ​សូ​ឡា​ទុក​សាក​ថ្ម​ទូរស័ព្ទ

    ​ប្រសិនបើ​អ្នក​ប្រើ​ទូរស័ព្ទ​ឆាប់​អស់​ថ្ម អ្វីដែល​អ្នកត្រូវការ​បំផុត​គឺ​សាក​ថ្ម​ទូរស័ព្ទ​។ ប៉ុន្ដែ​លោកអ្នក​នឹង​អស់​ក្ដីបារម្ភ​រឿង​ទៅ​ដើររក​កន្លែង​សាក​ថ្ម ឬ​ទិញ Power Bank ទៀតហើយ ព្រោះ​អាវធំ​តម្លៃ ២.៤៨០ ដុល្លារ​នេះ​អាចឱ្យ​អ្នក​ពិ​ចារ​រណា​រឿង​ដើរទៅ​កន្លែង​ឆ្ងាយៗ​ដែល​ពិបាក​រក​ថាមពល​អគ្គិ​ស​នី​សាក​ថ្ម​ទូរស័ព្ទ​បាន​។​

​    ​អតីត​និស្សិត​អាហារូបករណ៍​លោក Junya Watanabe របស់​ក្រុមហ៊ុន​ជប៉ុន COMME des GARÇONS បានបង្ហាញ​អាវធំ​សូ​ឡា FW16 របស់​បុរស​ជា​លើកដំបូង​ក្នុង​ខែមីនា​កន្លងទៅ ប៉ុន្ដែ​អាវ​នេះ​មាន​តែមួយ​ប៉ុណ្ណោះ ហើយ​ក្នុងពេល​បច្ចុប្បន្ន​អាវ​នេះ​មានតម្លៃ ២.៤៨០ ដុល្លារ​។​

​    ​អាវធំ​នេះ​មាន​បន្ទះ​សូ​ឡា​ចំនួន ៤ នៅ​ពីក្រោយ ខណៈដែល​ខាងមុខ​មាន​ចំនួន​ពីរ​។ វា​បំ​លែង​ថាមពល​ពន្លឺព្រះអាទិត្យ​ទៅជា​ថាមពល​អគ្គិសនី បញ្ចូល​ទៅក្នុង​កញ្ចប់​ថ្ម​លាក់​នៅ​ខាងក្នុង​អាវ​នេះ​។​

​    ​យ៉ាងណាមិញ គេ​មិនទាន់​ដឹងថា​តើ​ត្រូវ​ចំណាយពេល​នៅក្រោម​ពន្លឺ​ថ្ងៃ​ប៉ុន្មាន​ទេ ដើម្បីឱ្យ​ថ្ម​ដែល​លាក់​នៅ​ខាងក្រោម​នេះ​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​សាក់​ថ្ម​ទូរស័ព្ទ​។​

​    ​ដោយឡែក​អាវ​នេះ​ក៏​មិនទាន់មាន​លក់​ជា​សាធារណៈ​នៅឡើយ​ដែរ ខណៈដែល​អាវ​នេះ​មានតែ​មួយគត់​និង​មានតម្លៃ​រហូត​ទៅដល់ ២.៤៨០ ដុល្លារ​៕

Solar powered coat 600x360
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...