samsung-banner
adverise with khmeread

វ៉ៃខ្នោះ​ជនសង្ស័យ​ ៣ ​នាក់​ក្រោយពី​ឆ្កឹះ​សោ​ចូល​បន្ទប់​ជួល​លួច​សម្ភារៈ​

Untitled 1

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បន្ទា់​ពី​ធ្វើ​សកម្មភាព​ឆ្កឹះ​មេសោ​ចូលក្នុង​បន្ទប់​ជួល​លួ​យក​សម្ភារៈ​កាល​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​៤​ ធ្នូ ​ឆ្នាំ​២០១៦ នៅ​ចំណុច​លើផ្លូវ​បេតុង ក្រុមទី​១៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១ -​ឈ្មោះ នៅ ពៅ ហៅ ពា​វ ភេទ​ប្រុស អាយុ​១៨ឆ្នាំ ខ្មែរ ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ មុខរបរ​​មិន​ពិតប្រាកដ​, ២-​ឈ្មោះ​ ហៀ​ង វ​ឌ្ឍ​នា ហៅ ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ខ្មែរ ទីលំនៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ មុខរបរ​មិន​ពិតប្រាកដ ​និង​-​ឈ្មោះ ​ប្រាក់ ភារ​ម្ស ហៅ​ចក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ខ្មែរ ទីលំនៅ​បន្ទប់​ជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ មុខរប​រមិន​ពិតប្រាកដ​។​

    ក្រោយពី​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា ពួកគេ​មាន បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ហៅ​ក្រៅ ត្រូ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ខ្មែរ ទីលំនៅ​មុខរបរ​មិន​ពិតប្រាកដ​ហើយ​ប៉ូលិស​កំពុង​តាម​ប្រមាញ់​ចាប់ខ្លួន។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ លន់ ណារិន ភេទ​ប្រុស អាយុ​២​៣ឆ្នាំ ទីលំនៅ​កន្លែង​ហេតុ​ខាងលើ មុខរបរ​និស្សិត​សាកល​វិ​ទ្យ​ល័យ​ជាតិ​គ្រប់គ្រង​។​

    ដកហូត​សម្ភារៈ​និង​វត្ថុតាង​១-​លេប ថប ចំនួន ១​ គ្រឿង ម៉ាក់ អេ​ស៊ូ ពណ៌​ខ្មៅ លា​យស (​របស់​ជនរងគ្រោះ​), ២-​ឆ្នាំ​សាក លេប ថប ចំនួន​១(​របស់​ជន​រង គ្រោះ​), ៣-​ម៉ា​ស៊ីន​ដាក់​ស៊ី​ម​ម៉ូ​ឌី​ម​វ៉ា​យ​ហ្វា​យ ចំនួន ១ ​គ្រឿង ពណ៌​ខ្មៅ ​(​របស់​ជន​ង​គ្រោះ​)​ និង​៤-​ដែក​ស​សៃ​តូច ចំនួន​៤​សរសៃ ពណ៌​ស ប្រវែង​១០​ស​.​ម (​របស់​ជន​រង​សង្ស័យ​)​។​

    ប៉ូលិស​បន្តថា ដំបូង​នៅ​ថ្ងៃ​៤​ ខែធ្នូ​ ឆ្នាំ​២០១៦​ វេលា ម៉ោង​១​ទៀបភ្លឺ​ជនសង្ស័យ​ចំនួន​៤​នាក់​បានធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល នៅ​ចំណុច​ខាងលើ ពេល​ម្ចាស់​បន្ទប់​មិន​នៅ។ ​ពេលធ្វើ​សកម្មភាព​បានសម្រេច ជនសង្ស័យ​យក​សម្ភារៈ និង​វត្ថុ​តា​ខាងលើ​ដើរ​ចេញមក​ផ្លូវ​រង់ចាំ​ម៉ូតូឌុប។​

    ភ្លាមនោះ​សម​ត្ថកិច្ច​មានការ​សង្ស័យ​ឃាត់ ខ្លួន​សាកសួរ និង​ត្រួត​ពិនិត្យឃើញ​មាន​សម្ភារៈ និង​វត្ថុតាង​ខាងលើ​ក៏​ឃាត់ខ្លួន​មក​ទីស្នាក់ការ​ប៉ុ​សិ៍្ត​តែម្ដង​។​

    ប​ច្ទុ​ប្បន្ន​ជនសង្ស័យ​ខាងលើ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌឫស្សីកែវ​ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់