យួន ​៤​ នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ពីបទ​ប្រើ​ហិង្សា​កាប់​លើបុរស ​៣ ​នាក់​ឱ្យ​របួស

    ភ្នំពេញ ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា មួយ​កើតឡើង​ដោយ​ប្រើ​កាំបិត​កាប់​ឱ្យ​របួសធ្ងន់​កាលពី​ថ្ងៃទី​០៣ ​ធ្នូ​ ២០១៦​ម៉ោង៧ ​និង១០​នាទី​យប់​នៅមុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ចំពុះក្អែក សង្កាត់ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជន​រង​គ្រោះទី​១.ឈ្មោះ ​ភិន ថុ​ន ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ របួស​ក្បាល​ធ្ងន់​, ​ជន​រង​គ្រោះ​ទី​២.ឈ្មោះ​ ​តុល ហន ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ក​កសិករ (​របួស​ដៃ​ឆ្វេង​) ​និង​ជន​រង​គ្រោះ​ទី​៣.ឈ្មោះ ​ចក ដុង ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ មុខរបរ កសិករ (​របួស​ត្រង់​ចង្កេះ​ផ្នែក​ខាងស្ដាំ)។ ទាំង​៣​នាក់​ស្នាក់នៅ​ភូមិ​កើតហេតុ។​

    ចំណែក​ជនសង្ស័យ​០៤​នាក់​គឺ ជនសង្ស័យ​ទី​១.ឈ្មោះ​លី គួ​ង ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជនជាតិ​យួន មុខរបរ​ជាងសំណង់ ស្នាក់នៅ​ភូមិ ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ,​ ជនសង្ស័យ​ទី​២.ឈ្មោះ​ ជឿន សុ​គី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​យួន​ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​,​ ជនសង្ស័យ​ទី​៣.ឈ្មោះ​ ឆ ហ៊ុយ សុខ ភេទ​ប្រុស ​អាយុ១៧​ឆ្នាំ ជនជាតិ​យួន​មុខរបរ ជាង សំណង់ ស្នាក់នៅ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​ និង​ជនសង្ស័យ​ទី​៤.ឈ្មោះ ​សុខ ច​ន្ធី ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជនជាតិ​យួន​ស្នាក់នៅ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌច្បារអំពៅ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ ឈ្មោះ​ លី គួ​ង បាន​ជីះ​ម៉ូ​តូ​ជួប​នឹង​ជនរងគ្រោះ​ឈ្មោះ ភិន​ ដុង រួច​ក៏​ឈ្លោះប្រកែក​គ្នា។ ​ពេលនោះ ជន​រងគ្រោះ យក​ដំបង​ឈើ​វាយ​ជនសង្ស័យ​ត្រូវ​ចង្កេះ រួច​ជនសង្ស័យ​ទៅផ្ទះ​ហៅ​គ្នា យក​ដាវ​ និង​ដំបង​មក​កាប់​និង​វាយ ជនរងគ្រោះ ​៣ ​នាក់​ខាងលើ បណ្តាលឱ្យមាន​របួស។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​មកដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង​ដាវ​១​ដើម បញ្ជូនមក​ប៉ុស្តិ៍ធ្វើការ​សាកសួរ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ។​

    បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

Unnamed %281%29 adverise with khmeread
Loading ad ...