adverise with khmeread 2016 nopantssubway37

ចេះតែមាន​! ស្រាតខោ​ទុក​តែ​លី​អូ​ចូលរួម​ទិវា​ជិះ​រថភ្លើង​ក្រោម​ដី​ដោយ​ឥតមាន​ខោ​

​    ​ទិវា​ជិះ​រថភ្លើង​ក្រោម​ដី​ដោយ​ឥតមាន​ខោ​បាន​មកដល់​ទៀតហើយ​នៅ​ឆ្នាំនេះ ដោយ​លើក​នេះ​មាន​អ្នកចូលរួម​មកពី​ទីក្រុង​រហូតដល់​ទៅជា​ង ៦០ ជុំវិញ​ពិភពលោក​។ 

​    ​តាម​វេ​ប​សាយ​ស៊ី​អ៊ិន​អ៊ិន ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ​ចាប់ផ្តើម​មុនគេ​គឺ​ចេញពី​ទីក្រុង​ញូវយ៉ក និង​ត្រូវបាន​សម្របសម្រួល​រៀបចំ​ដោយ​អង្គការ​មួយ​ឈ្មោះថា Improv Everywhere​។ អង្គការ​នេះ​បាន​ពណ៌នា​ខ្លួនឯង​ថា "​ហ្វូង​អ្នក​ពញ្ញាក់​អារម្មណ៍​ដែល​បង្ក​ឈុត​ឆាក​វឹកវរ និង​សប្បាយរីករាយ​ក្នុង​ទីសាធារណៈ​"​។ 

​    ​អង្គការ Improv Everywhere បាន​សរសេរ​លើ​វេ​ប​សាយ​ខ្លួន​ថា "​គំនិត​នៅ​ពីក្រោយ​ទិវា​គ្មាន​ខោ​គឺ​សាមញ្ញ​ទេ​៖ អ្នកដំណើរ​ចៃដន្យ​ត្រូវ​ជិះ​រថភ្លើង​ក្រោម​ដី​នៅ​ចំណត​ដាច់ដោយឡែក​នៅ​ពាក់កណ្តាល​រដូវរងា​ដោយ​ត​ឥ​ស្លៀកខោ​។ អ្នកចូលរួម​ត្រូវ​ធ្វើជា​មិន​ស្គាល់គ្នា ហើយ​ពួកគេ​ទាំងអស់​ត្រូវ​ពាក់អាវ​រងា មួក ក្រណាត់​បង់ក និង​ស្រោមដៃ​។ រឿង​មិនធម្មតា​តែមួយគត់​ដែល​ពួកគេ​ត្រូវធ្វើ​គឺ​មិន​ស្លៀកខោ​ទេ​"​។ 

​    ​Improv Everywhere បានឱ្យដឹង​ទៀតថា ព្រឹត្តិការណ៍​ដែល​ធ្វើឡើង​ដំបូង​នៅ​ញូវយ៉ក​ក្នុង​ឆ្នាំ​២០០២​មាន​អ្នកចូលរួម​តែ ៧ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ឆ្នាំនេះ​មាន​អ្នកដំណើរ​តាម​រថភ្លើង​ចូលរួម​រាប់សិប​ពាន់​នាក់​មកពី​ទីក្រុង​ជាង ៦០ ទូទាំង​ក្នុងប្រទេស​ចំនួន ២៥ លើ​ពិភពលោក​។ 

​    ​គ្រាន់តែ​ក្នុង​ទីក្រុង​ញូវយ៉ក មាន​អ្នកចូលរួម​ដល់​ទៅ ៤.០០០ នាក់​ទៅហើយ ដែល​ហ៊ាន​ជម្នះ​អាកាសធាតុ​ត្រជាក់​កាលពី​ថ្ងៃទី ១១ ខែមករា ខណៈ​ពួកគេ​ពុំមាន​ស្លៀកខោ​នោះទេ​។ 

​    ​វេ​ប​សាយ Shanghaiist បាន​រាយការណ៍​ថា សូម្បី​ក្នុងប្រទេស​កុំម្មុយនីស្ត​ចិន​ទី​ដែល​គេ​ប្រកាន់​បំផុត​រឿង​បញ្ចេញ​អាកប្បកិរិយា​បែបនេះ ក៏មាន​អ្នកដំណើរ​ដែល​ចូលចិត្ត​សប្បាយ​និង​បញ្ចេញ​សាច់​ជើង​សខ្ចី​នាំគ្នា​ស្រាតខោ​មិន​ខ្លាច​អាកាសធាតុ​ត្រជាក់​ដក​៧​អង្សារ​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្រុង​ប៉េកាំង​ដែរ​៕ 

 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់