រថយន្ត​បើក​ផុង​ជាប់​ក្នុង​ភក់ ​៦​ ថ្ងៃ​អត់​ឃើញ​ម្ចាស់​មក​យក​

    ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​ដែល​បើកបរ​ដោយ​ជនបរទេស​ម្នាក់ ​(​មិន​ស្គាល់​សញ្ជាតិ​) ​ក្នុង​លក្ខណៈ​ស្រវឹងស្រា​ជោគជាំ ថែមទាំង​បាន​រករឿងអុកឡុក​ដល់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ រួច​បាន​បើក​ជប់​ភក់​ទៅមុខ​មិន​រួច​ទៅក្រោយ​មិន​រួច ហើយ​ទុកចោល​អស់​រយៈពេល​ ៦ ​ថ្ងៃ​មកហើយ មិនឃើញ​ម្ចាស់​មកយកទៅ​វិញ​សោះ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៩ ​វិច្ឆិកា​ ឆ្នាំ​២០១៦​ មកម្ល៉េះ នៅ​ចំណុច​ភូមិ​ក្រាំង​អ​ង្រ​ង សង្កាត់​ក្រាំងធ្នង់  ខណ្ឌ​សែន​សុខ ហើយ​នៅ​ព្រឹក​ថ្ងៃទី​៤ ​ធ្នូ​នេះ ពោលគឺ​រយៈពេល​ ៦ ​ថ្ងៃ​ទើប​សមត្ថកិច្ច​ចម្រុះ​បានធ្វើ​កោសល្យ​ពិច័យ​ទៅលើ​រថយន្ត ហើយ​នាំយកទៅ​រក្សាទុកនៅ​ប៉ុស្តិ៍​ក្រាំងធ្នង់។​

    ប៉ូលិស​បានឱ្យដឹងថា រថយន្ត​ខាងលើ​ម៉ាក​ KIA CARENO ផលិត​នៅ​កូរ៉េ​ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ 2AK-4612។ ប៉ូលិស​បន្តថា  នៅ​យប់​ថ្ងៃទី​២៩​ វិច្ឆិកា​ មាន​ជនបរទេស​ម្នាក់​បាន​បើករថយន្ត​នេះ​មក​ជាប់​ភក់​ទៅមុខ​មិន​រួច ទៅក្រោយ​មិន​រួច​ក្នុង​លក្ខណ​ស្រវឹងស្រា​ជោកជាំ ហើយ​មករករឿង​អុកឡុក​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ ហើយក៏​ដើរទៅ​បាត់។​

    ប៉ូលិស​បន្តថា លុះ​ព្រឹក​ឡើង​ប៉ូលិស​បាន​ចុះទៅ​បំភ្លឺ​ពី​ប្រជា​ពល តែ​មិនបាន​នាំយករ​យន្ត​ទៅណា​ទេ។ ប៉ុន្តែ​រហូតដល់​ ៦​ ថ្ងៃ​មិនឃើញ​ម្ចាស់​មករកក៏បាន​បង្កើត​គណៈកម្មកា​រ​ចុះមក​ពិនិត្យ​រួច​នាំទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍ និង​បាន​អំពាវនាវ​រក​ម្ចាស់។​

    ជុំវិញ​ករណី​ខាងលើនេះ​ប៉ូលិស​មិនទាន់​សន្និដ្ឋាន​យ៉ាងណា​នៅឡើយ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​វិញ​បានលើកឡើង​ខុសគ្នា ដែល​មិនអាចយកជាការបាន៕​

adverise with khmeread