លោក Vin Diesel លាតត្រដាង​ថា​ជីវិត​លោក​ពិបាក​បំផុត​តាំងពី Paul Walker ស្លាប់​មក​

    ​លោក Vin Diesel និយាយថា បី​ឆ្នាំ​ចុងក្រោយ​បានធ្វើឱ្យ​ជីវិត​របស់គាត់​ពិបាក​បំផុត ចាប់តាំងពី​ការស្លាប់​របស់លោក Paul Walker​។​

​    ​តារា​ក្នុង​ភាពយន្ត​ដ៏​ល្បី "Fast and Furious" ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​ប្រទេស​ប្រេ​ស៊ី​ល​កំពុង​បង្ហាញ​រឿង​ថ្មី​របស់ខ្លួន "xXx: Return of Xander Cage" របស់ខ្លួន បាន​អះអាងថា វា​នឹងមាន​ការលំបាក​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយសារ​គាត់​តែងតែ​នៅ​ជាមួយនឹង Paul នៅពេល​គាត់​ទៅ​ទីនោះ​ក្នុង​អតីតកាល​។​

​    ​គាត់​និយាយថា "​យើង​មាន​អារម្មណ៍​ថា​បាត់បង់​អ្វី​ម្យ៉ាង​។ បី​ឆ្នាំ​ចុងក្រោយ​បានធ្វើឱ្យ​ជីវិត​របស់ខ្ញុំ​មានការ​លំបាក ដោយសារតែ​បាត់បង់​ប្អូនប្រុស​របស់ខ្ញុំ (​សំដៅ​មិត្តភក្តិ​របស់គាត់ Paul)​។ ខ្ញុំ​ធ្លាប់​ទៅ​ប្រទេស​ប្រេ​ស៊ី​ល ២ ដង ហើយ ២ លើក​នោះ​ខ្ញុំ​តែងតែ​នៅ​ជាមួយនឹង​ប្អូនប្រុស​របស់ខ្ញុំ និង Pablo​។ វា​ពិតជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​កាលពី​ម្សិលមិញ ដោយសារ​ខ្ញុំ​បាន​នៅ​ទីនោះ​"​។​

​    ​ដោយឡែក តារា​សម្ដែង​វ័យ ៤៩ ឆ្នាំ​រូបនេះ​ក៏​បង្ហាញ​ភាព​រីករាយ​និង​រំភើប​ខ្លះ​ដែរ​សម្រាប់​ការសម្ដែង​ក្នុង​ភាពយន្ត​ថ្មី ដែលជា​ឱកាស​មួយ​ដើម្បីឱ្យ​គាត់​មាន​ស្នាមញញឹម​ឡើងវិញ​៕

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...