​មិន​នឹកស្មាន ថា​នារី​ជប៉ុន​កម្សត់​ដល់​ថ្នាក់​នេះ​! ឱកាស​បុណ្យ​ណូអែល​គឺជា​ឱកាស​តែមួយគត់ ដែល​ពួកនាង​បន់ស្រន់​ឱ្យមាន​បុរស​ណាត់​នាង​ធ្វើជា​គូ​

​    ​នារី​ភាគច្រើន​នៅ​ប្រទេស​ជប៉ុន​និយាយថា បុរស​ម្នាក់​ត្រូវធ្វើ​រឿង​តែមួយគត់ ហើយ​រឿង​នោះ​គឺ​មិន​ទាក់ទង​នឹង​ភាព​សង្ហា​អ្វី​នោះទេ​។​

​    ​ថ្ងៃបុណ្យ​ណូអែល​នៅ​ប្រទេស​ជប៉ុន ភាគច្រើន​គឺជា​ថ្ងៃ​ណាត់ជួប​គូសង្សារ​ដ៏​ធំ​របស់​ប្រទេស​នៅ​ល្ងាច​មុន​ថ្ងៃបុណ្យ​ណូអែល ជាមួយ​គូសង្សា​ចេញទៅ​ក្រៅ​ដើម្បី​មើល​ការតុបតែង​លម្អ​រដូវ​បុណ្យ និង​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ប្រណិត​ជាដើម​។​

​    ​ដូច្នេះ​នៅពេល​ខែធ្នូ​ឈានចូល​មកដល់ អ្នក​នៅ​លីវ​ជប៉ុន​ជាច្រើន​លៃលក​មើល​ការចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​ដើម្បី​ស្វែងរក​មនុស្ស​ម្នាក់​ដែល​អាច​ចំណាយពេល​នៅ​ថ្ងៃទី ២៤ ខែធ្នូ​ជាមួយគ្នា​។ ដោយហេតុ​នេះហើយ​ទើប​វេ​ប​សាយ​ទាក់ទង​នឹង​ស្នេហា​ជប៉ុន Aikatsu បាន​សួរ​សំណួរ​ទៅ​នារី​នៅ​លីវ​ទាំងអស់ ដោយ​សួរ​ពួកនាង​ថា តើ​លក្ខណៈវិនិច្ឆ័យ​អ្វីខ្លះ​ដែល​បុរស​ម្នាក់​ត្រូវមាន ដើម្បីឱ្យ​នារី​ម្នាក់​យល់ព្រម​ទទួល​ការ​ណាត់ជួប​នៅ​ថ្ងៃមុន​បុណ្យ​ណូអែល​។​

​    ​ចម្លើយ​របស់​នារី​ជាង ៦០០ នាក់​ត្រូវបាន​បែង​ចែកជា ៥ ប្រភេទ ជាមួយ​នារី ៥% និយាយថា ពួកគេ​នឹង​ជួប​ជាមួយ​បុរស​ដែល​ពួកគេ​គិតថា​ល្អ​បំផុត​សម្រាប់​ខ្លួន ខណៈ ១៥% និយាយថា ពួកគេ​នឹង​ចំណាយពេល​ជាមួយ​បុរស​ម្នាក់​ដែល​ពួកគេ​មាន​អារម្មណ៍​ថា អាច​នៅ​ជាមួយគ្នា​ពិតប្រាកដ​បាន​។​

​    ​ស្របពេល​នេះដែរ​នារី​ចំនួន ១០% បាន​និយាយថា ពួកគេ​នឹង​យល់ព្រម​ការអញ្ជើញ​ពី​បុរស​ម្នាក់​ដែលមាន​រូបរាង និង​បុគ្គលិកលក្ខណៈ​ត្រូវ​ម៉ាច់​នឹង​អ្វីដែល​ខ្លួន​ចង់បាន ខណៈ ១៣% ទៀត​និយាយថា ពួកគេ​នឹង​ណាត់ជួប​ជាមួយ​បុរស​ម្នាក់​ដរាបណា ពួកគេ​មិនមាន​អារម្មណ៍​ទើសទាល់​ចំពោះ​នាង​។​

​    ​បើទោះជា​នារី​ខាងលើ​មានការ​យល់ឃើញ​ខុសៗ​គ្នា នារី​ចំនួន ៥៥% បាន​និយាយថា ពួកគេ​នឹង​យល់ព្រម​ការអញ្ជើញ​ពី​បុរស​ណា​ទាំងអស់​ដែល​ចង់​ណាត់ជួប​ពួកគេ​។​

​    ​ឥឡូវ​យើង​គួរ​ចងចាំ​ថា ការ​ស្ទាបស្ទង់​នេះ​បានធ្វើ​ឡើយ​ដោយ​វេ​ប​សាយ​ដែល​ផ្តោតលើ​ប្រធានបទ​ទំនាក់ទំនង​ស្នេហា និង​ប្រឹក្សា​យោបល់ ហើយ​មនុស្ស​បែប​នោះ​គឺ​ផ្តោត​ខ្លាំង​ចង់បាន​គូ ជា​សាធារណជន​ក្នុង​ចំនួន​ដ៏​ធំ​នៅ​ខាងក្រៅ​។​

​    ​គួររំលឹកថា បុរស​ម្នាក់​មិនចាំបាច់​ល្អឥតខ្ចោះ​នោះទេ​ដើម្បី​ណាត់ជួប​នរណាម្នាក់ ប៉ុន្តែ​បុរស​ម្នាក់​នោះ​ចាំបាច់​ត្រូវ​ក្លាហាន​ដើម្បី​សុំ​ណាត់​នារី​ណា​ម្នាក់​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់