ពលរដ្ឋ​ និង​កម្មករ​នៅ​ខេត្ត​ព្រះសីហនុ ផ្ទុះ​ការតវ៉ា​បិតផ្លូវ រហូត​ដុត​កង់ឡាន ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ រឿង​ជម្លោះដីធ្លី និង​រោងចក្រ​មិន​បើក​ប្រាក់ខែ​ជូន​

    ព្រះសីហនុ ៖ មាន​ប្រជាពលរដ្ឋ​២​ក្រុម នៅ​ទឹកដី​ខេត្ត​ព្រះសីហនុ បាន​ផ្ទុះ​ការតវ៉ា រហូត​នាំគ្នា​បិតផ្លូវ​ជាតិ​លេខ​៤ ដុត​កង់ឡាន និង​ជួបជុំ​មុខ​សាលាខេត្ត ដើម្បី​ស្វែងរក​អន្តរាគមន៍ ពី​ថ្នាក់ដឹកនាំ ឱ្យ​ដោះស្រាយ​រឿង​ជម្លោះដីធ្លី និង​ស្នើឱ្យ​ក្រុមហ៊ុន​បើក​ប្រាកខែ​ជូន​បុគ្គលិក​ក្រោយ​ក្ស័យធន​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ។​

    ប្រជាពលរដ្ឋ​ក្រុមទី​១ មាន​គ្នា​ជាង​៤០​នាក់ បានធ្វើការ​វ៉ា ត្រង់ចំណុច​មុខរោ​ង​ច​ក្រញូវ​ស្តារ ក្នុងភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ដែល​ស្នាក់នៅ​លើ​ដី​អនុក្រឹត្យ​៧៦​ តំបន់​ក្បាលឆាយ ត្រូវបាន​អាជ្ញាធរខេត្ត ធ្វើការរុះ​រើសំណង​ចេញ ហើយ​អាជ្ញាធរខេត្ត​បាន​ដោះស្រាយ​ដី​កន្លែង​ផ្សេង​ទំហំ​៥​ម៉ែត្រ​គុណ២០​ម៉ែត្រ។ តែ​ពួកគាត់​ពុំ​ទទួល​យកតាម​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ទេ បាននាំគ្នា​បិទផ្លូវ​ដុត​កង់ឡាន​។​

    បន្ទាប់មក​អាជ្ញាធរខេត្ត​បានធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ឃើញថា ប្រជាពលរដ្ឋ​ខ្លះ​យល់ព្រម​ទទួលយកបាន ព្រម​បំពេញ​ឯកសារ និង​ថតរូប​ហើយ។ ​ចំណែក​អ្នកខ្លះ​មិនទាន់​បំពេញ​ឯកសារ ហើយ​ព្រួយបារម្ភ​មិនបាន​ដី​នាំគ្នា​មក​ធ្វើ​កូដកម្ម ដើម្បី​រក​ដំណោះស្រាយ​។​

    ប៉ុន្តែ​ក្រោយ​ការ​ធ្វើ​កូដ​កម្មនេះ​មាន​រយៈ​ពេល​២០​នាទី ត្រូវបាន​កម្លាំង​ប៉ូលិស​ខេត្ត​ព្រះសីហនុ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ចេញ​ជួយ​អន្តរាគមន៍ រៀបចំ​សណ្តាប់ធ្នាប់ ធ្វើ​ចរាចរណ៍​ឡើ​ង​វិញ​ជាធម្មតា រហូតដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​ពួកគាត់​បាន​រំសាយ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

    ដោយឡែក ក្រុម​ប្រជាពលរដ្ឋ​មួយក្រុម​ទៀត បានធ្វើ​ការតវ៉ា នៅខាងមុខ​សាលាខេត្ត​ព្រះសីហនុ ដែលជា​កម្មករ​រោងចក្រ​ក្រុមហ៊ុន​ រ៉ូយ៉ាល់​ក្រោ​ន​ថិ​ច​ (RCI) ស្ថិតនៅ​ក្រុម​១៩ ភូមិ​៣ សង្កាត់​លេ​១ ក្រុងព្រះសីហនុ ប្រមាណ​២០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត ជួយ​ធ្វើការ​ដោះស្រាយ ដោយសារតែ​ក្រុមហ៊ុន​មិនបាន​ធ្វើការ​ដោះស្រាយ៖ ​ទី​១-​ក្រុមហ៊ុន​ក្ស័យធន គេចវេស​មិនបាន​ជូនដំណឹង​ឱ្យ​កម្មករ​ដឹង​មុន, ​២-​បាត់ប្រាក់​ឈ្នួល​ប្រចាំខែឧសភា ឆ្នាំ​២០១៦, ៣- ប្រាក់​បំណាច់​ផ្តាច់​កិច្ចសន្យាការងារ​, ៤- ប្រាក់​សំណង​ជំងឺ​ចិត្ត បញ្ឈប់​ការងារ​។​

    ប៉ុន្តែ​នៅវេលា​ម៉ោង១០ ​និង​១០​នាទី សាលាខេត្ត​បានអនុញ្ញាត​តំណាង​កម្មករ​ចំនួន​ ១៦​ នាក់​ចូល​ពិភាក្សា​ការងារ ហើយ​មកទល់​ម៉ោង​១០ ​និង​៣០​នាទី​តំណាង​សាលាខេត្ត​ដោយមាន​លោក​ យ៉ូ​វ ខេមរ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​ខេត្ត​ព្រះសីហនុ បានធ្វើការ​សម្របសម្រួល​ដល់​ក្រុមកម្មករ ឱ្យ​បន្ត​ភាពស្ងប់ស្ងាត់ សូម​រង់ចាំ​លទ្ធផល​ការដោះស្រាយ​ពី​សាលាខេត្ត និង​តុលាការ ដែល​កំពុងធ្វើការ​ចាត់​ចែង​នីតិ​វិធី​រួចហើយ។​ លុះ​នៅ​ម៉ោង​១១ ​និង​៣០​នាទី ពួកគាត់​បាន​រំសាយ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ៕


 

adverise with khmeread