កូនមាសឪពុក! តើកូនបាត់ទៅណាឪពុកបារម្ភពីកូនណាស់ ​រហូតដល់​ម៉ោង ​៤ ​ល្ងាច​នេះ​នៅមិនទាន់មានដំណឹងពីកូនទេ

    ភ្នំពេញ ៖ លោក​សេង សាន​ផល្លា អាយុ​៦០​ឆ្នាំ ត្រូវជា​ឪពុក បាន​បាត់​កូនស្រី​ឈ្មោះ ជា គឹមស៊ាន ហៅ (​មុំ​) អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​បាត់​ដំណឹង កាលពី​ម៉ោង៦ ​និង​៣០​ល្ងាច ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់ពី​ជូន​ក្មេងស្រី​ម្នាក់​ទៅផ្ទះ​នៅ​ម្តុំ​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​ភ្ជាប់​ទៅជា​មួយ​ម៉ូតូ​១​គ្រឿង​ម៉ាក YAMAHA series ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 5198​។​ គាត់​ស្លៀកខោ ខូវប៊យ​ខ្លី ពាក់អាវ​ពណ៌ សំបក​ឪឡឹក​។​

    ក្រុមគ្រួសារ​លោក​ សេង សាន​ផល្លា​ បានឱ្យដឹងថា រហូតមកដល់​ម៉ោង​៤​រសៀល​ថ្ងៃទី​៤ ​ធ្នូ ​ឆ្នាំ​២០១៦​នេះ នៅ​ពុំទាន់រ​កកូនស្រី ​ជា គឹមស៊ាន ហៅ មុំ ឃើញ​នៅឡើយ ហើយ​ពួកគាត់​បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​រួចហើយ ដើម្បី​ជួយ​ស្រាវជ្រាវ​រក។​

    ប្រសិនបើ​បងប្អូន​បានឃើញ និង​ស្គាល់​នូវ​ភិនភាគ កូនស្រី​របស់លោក​ សេង សាន​ផល្លា ​សូម​មេត្តាជួយ​ផ្តល់ដំណឹង ដល់​ក្រុមគ្រួសារ តាមរយៈ ទូរ​សព្ទ័​លេខ 071 982 8888/ 070 273708​។ សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ទាំងអស់ ដោយ​ក្តី​គោរព​ពី​ក្រុមគ្រួសារ​៕

Untitled 1 adverise with khmeread

មតិយោបល់