រថយន្ត Navara ថយក្រោយ​មិនបាន​មើល ទៅ​ប៉ះ​បង្គោល​ភ្លើង​ដួលរលំ សង្កត់​លើ​រថយន្ត landcruiser GXR ថ្មីស្រឡាង​

    ភ្នំពេញ ៖ បង្គោល​ភ្លើង​មួយ​ដើម បាន​បាក់​ដួលរលំ សង្កត់​លើដំបូល​ផ្នែក​ខាងក្រោយ រថយន្ត landcruiser GXR ពណ៌​ស មួយគ្រឿង​ថ្មីស្រឡាង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-0008 បណ្តាលឱ្យ​រង​ការខូចខាត នៅក្បែរ​ផ្សារ​ដើម​គរ ខណ្ឌទួលគោក នា​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​

    គ្រោះថ្នាក់​នេះ បានកើត​ឡើង​ដោយសារតែ​រថយន្ត Nissan Navara មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-0765 បាន​បើក​ថយ​ទៅបុក​បង្គោល​ភ្លើង​នោះ ហើយ​រលំ​តែម្តង​សង្កត់​ទៅលើ​រថយន្ត ​landcruiser GXR​ តែម្តង។​

    សាក្សី​បានឱ្យដឹងថា តាមពិត​បង្គោល​ភ្លើង​នោះ ក៏​មិន​រឹងមាំ​ផងដែរ ពោល​រថយន្ត Navara គ្រាន់តែ​ថយ​ប៉ះ​បន្តិច​សោះ ក៏​បាក់​តែម្តង ហើយ​បណ្តាល​ដួល​ទៅលើ រថយន្ត Lexus 570 ដែល​កំពុងធ្វើដំណើ​រឆ្ល​ង​កាត់ ព្រមទាំង​ម៉ូតូ​មួយគ្រឿង​ទៀត តែ​សំណាងល្អ អ្នកបើក​ម៉ូតូ​ចេះ​លោត​ផុត​ទាន់ពេល។​

    ក្រោយ​កើតហេតុ​នោះ ម្ចាស់​រថយន្ត landcruiser GXR ដែលជា​មនុស្ស​ស្លូតបូត​ផងដែរ​នោះ បាន​និយាយ​ស្រួល​ជាមួយ​ម្ចាស់​រថយន្ត Navara ឱ្យជួយ​ចេញថ្លៃ​ជួសជុល តែ​មិនដឹងថា "​គាត់​យកលុយ​ប៉ុន្មាន​នោះទេ​"៕​

Unnamed %283%29 adverise with khmeread